កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ អ្នកនាង គង់ សុជាតិ បានរៀបចំមង្គលការឲ្យកូនប្រុសច្បង ដែលគ្រប់គ្នាបានស្គាល់ឈ្មោះថា ម៉ៅ សាលភាពបុត្រ ជាមួយនឹងកូនស្រីឈ្មោះ ឈន ពុទ្ធិវីន តាមប្រពៃណីខ្មែរ ដោយមានចាស់ទុំទាំងសងខាង មិត្តភក្តិ ថ្នាក់ដឹកនាំខ្ពស់ៗ និង អ្នកសិល្បៈជាច្រើនបានចូលមកសម្តែងការត្រេកអរ សាទរដល់គូស្វាមីភរិយាថ្មីថ្មៅងផងដែរ។



នៅក្នុងថ្ងៃរៀបការ គឺបានរៀបចំតុបតែងយ៉ាងស្រស់ប្រណីត ដោយមានផ្កាភ្ញី ដាក់តាំងឈ្មោះធំៗ ពិសេសនៅក្នុងថ្ងៃនោះ អតីតស្វាមីរបស់អ្នកនាង គង់ សុជាតិ ក៏បានចូលរួមសម្តែងការត្រេកអរជាមួយកូនប្រុស ដែលជាហេតុធ្វើឲ្យបងប្អូនជាច្រើន កោតសរសើរយ៉ាងខ្លាំង។




បន្ទាប់ពីរៀបចំថ្ងៃមង្គលការរួចរាល់ កាលពីយប់មិញនេះ អ្នកនាងបានបង្ហោះសារបង្ហាញពីអារម្មណ៍របស់ខ្លួននៅក្នុងថ្ងៃមង្គលជ័យសិរីសួរស្តី ដោយនៅក្នុងសាររបស់អ្នកនាង បានរៀបរាប់ថា "ម្តាយណាមិនស្រលាញ់កូន ពេលនេះឃើញកូនមានគ្រួសារបែបនេះ ក្នុងនាមជាម្តាយពិតជារំភើប និង រីករាយក្រៃលែង ហើយគ្មានអ្វីក្រៅពីជូនពរកូនទាំងពីរ សូមអោយមានសេចក្តីសុខ និង សុភមង្គល ហើយស្រលាញ់គ្នាជារៀងរហូត រួមទាំងសូមខ ន្តី អភយ័ ទោសពីសំណាក់ភ្ញៀវកិត្តយសទាំងអស់បើសិនជាមានកំ ហុ ស ឆ្គ ង រឺទទួលមិនបានឌិតដល់ "៕
















































































