ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃដ៏រីករាយបំផុត ខណៈពេលដែលកូនប្រុសច្បង របស់អ្នកនាង គង់ សុជាតិ បានចូលរោងការ ជាមួយកូនស្រីដ៏ស្រស់សោភា ឈន ពុទ្ធាវីន ។ ទិដ្ធភាពនៅក្នុងពិធីមង្គលការ មានតែសំលេងអ៊ូអរ សំលេងសើច ពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់។
នៅក្នុងថ្ងៃមង្គលការដ៏អធិកអធមនោះ បានរៀបចំឡើងស្អាត អមជាមួយផ្កាភ្ញី លំអរឲ្យភ្លើងពណ៌យ៉ាងស្រស់ប្រណីត ដោយមានភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ អ្នកសិល្បៈ អ្នកជំនួយល្បីៗ និងមិត្តភក្តិជាច្រើន បានអញ្ជើញចូលរួម អមជាមួយសំណើចសើចក្អាកក្អាយ និង ស្នាមញញឹមជានិច្ច។
ថ្ងៃពិធីមង្គលការនោះ អ្នកនាង យុគ ចិន្តា និងកូនស្រី ក៏បានចូលរួមនៅក្នុងកម្មវិធីមង្គលការកូនប្រុសអ្នកនាង គង់ សុជាតិផងដែរ ។ ក្នុងពិធីមង្គលកូនប្រុសច្បងរបស់អ្នកនាង គង់ សុជាតិ ពិតជាសប្បាយរីករាយ ណាស់ មិត្តភក្តិ និងជាពិធីការិនីជើងចាស់ដូចគ្នានោះ អ្នកនាង យុគ ចិន្តា រីករាយណាស់ពេលបានឃើញមិត្តភក្តិមានកូនប្រសារហើយ ខណៈកូនស្រីរបស់ខ្លួន នៅបន្តការសិក្សានៅឡើយ។
អ្នកនាង យុគ ចិន្តា ពិតជាស្រស់ស្អាតណាស់ នៅក្នុងឈុតពណ៌ស្វាយ អមជាមួយកូនស្រី ដែលធំពេញរូបពេញរាង ហើយក៏ស្រស់ស្អាតមិនចាញ់ អ្នកម្តាយឡើយ។ ជាក់ស្តែងអ្នកនាង យុគ ចិន្តា បានបង្ហោះសារថា"សុំ Couples ជាមួយកូនស្រីម្តង រាត្រីពណ៌ស្វាយ រាត្រីសែនមនោរម្យ ពិធីមង្គលការកូនប្រុស មិត្តសំលាញ់ គង់ សុជាតិ ជូនពរជ័យ សីរីមង្គល ដល់ក្មួយទាំងពី សូមមានសេចក្តីសុខនឹងសុភមង្គលក្នុងជីវិតគូរ "៕