ជាការពិតណាស់ ក្រោយពេលទទួលបានជោគជ័យ បានឈានដល់វគ្គ Top10 ក្នុងកម្មវិធី ប្រកួត Miss Grand Cambodia 2021 កញ្ញា សុតធីតា ប៉ូគីមថេង កាន់តែមានការគាំទ្រ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានបងប្អូនជាច្រើនបានស្គាល់កញ្ញា ដោយសារតែទេពកោសល្យ និងរូបសម្រស់ស្អាតរបស់នាង។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ កញ្ញា សុតធីតា ប៉ូគីមថេង ត្រូវបានមហាជន កត់សម្គាល់ឃើញថា កញ្ញា កាន់តែស្រស់ស្អាត និង រូបរាងកាន់ស្រឡូន ទន់ភ្លន់ សាច់ម៉ត់រលោង ស្នាមញញឹម ស្រស់ស្រាយ និង មានភាពលេចធ្លោរខ្លាំង ពេលនាងបង្ហាញពីរូបសម្រស់ម្តងៗ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កញ្ញា សុតធីតា ប៉ូគីមថេង បានបង្ហាញខ្លួននៅក្នុងឈុតបែបប្រពៃណីខ្មែរ ដោយកញ្ញា បានថតឲ្យសំអាងការមួយ ដោយកញ្ញា សុតធីតា ប៉ូគីមថេង គ្រងឈុតប្រពៃណីខ្មែរ ពិតជាសម ទន់ភ្លន់ ទាក់ទាញចិត្តមហាជន ឲ្យស្រឡាញ់ ពីរូបសម្រស់របស់កញ្ញាផងដែរ។
មានវិដេអូ៖