ស្អាតគ្មានគូប្រៀប!! សៃ ហ្វុន ធ្វើឲ្យអ្នកគាំទ្រ​ សរសើរមិនដាច់ពីមាត់ ថាស្រស់ស្អាតខ្លាំង ពិសេសពេលគ្រងឈុតរាត្រីសមោសរ ត្រៀមប្រកួតផ្ដាច់ព្រ័ត្រ MIQ យប់នេះ
sithaback
-

មួយសប្តាហ៍ជាងហើយ ដែលកម្មវិធីប្រកួតសម្រស់ Miss International Queen ២០២១ បានកំពុងតែស្វះស្វែង និងរិះរក ម្ចាស់មកុដពិតប្រាកដ តើអ្នកណាជាដែលបានជាប់ជាម្ចាស់គ្រងមកុដ Miss International Queen ២០២១ នៅយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២នេះទាំងអស់គ្នា!

ដោយឡែកពេលវេលា កាន់តែកៀកមកដល់ ការប្រកួតផ្តាច់ព័ត្រ បវរកញ្ញាកម្ពុជា សៃហ្វុន​ កាន់តែមានប្រជាប្រិយភាព និង មានភាពលេចធ្លោរ ដោយមានការហោរកញ្ជៀវពីសំណាក់ ប្រជាជនកម្ពុជា​ និង ថៃ ដែលមើលឃើញពីសមត្ថភាពរបស់កញ្ញា សៃ ហ្វុន ។

ជាក់ស្តែងបើងាកទៅមើលពីរាត្រីសមោសសម្រាប់បវរកញ្ញាកម្ពុជា​ ដែលត្រៀមស្លៀកនៅក្នុងវគ្គផ្តាច់ព្រ័ត្រ​យប់នេះ ពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ ដោយឈុតមួយនេះ បានរំលេចទៅដោយអង្កាំ ពណ៌លឿងលាយពណ៌ទឹកក្រូច អមជាមួយការរចនាម៉ូតយ៉ាងប្រណីត កំពុងទាក់ចិត្តមហាជន អ្នកគាំទ្រ លាន់មាត់សរសើរ និងពេញចិត្តខ្លាំង​ចំពោះឈុតមួយនេះ។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនសរសើរព្រោងព្រាត ពីការរចនា ដោយម្នាក់ៗបាននិយាយបែបនេះថា "មិនមានអីនិយាយទេឈុតចេញមកមួយ.....ញ៉ា  ក់  សា  ហា  វ ឈុតស្អាតជាង Miss grand ទៀត, Amazing Evening Gown, ត្រូវចិត្តម៉ាច់ហ្មង!!!, ស្អាតណាស់, មួយឈុតនេះស្រស់ស្អាតខ្លាំងណាស់ គ្មានអ្នកទើសទៀតទេ, ស្រស់ស្អាតណាស់បងហ្វុនអើយ។ល។