កម្សាន្ដ៖ ប្រិយមិត្តប្រាកដជាបានដឹងពីតារាសម្ដែងស្រី គង់ ចាន់ស្រីមុំ មិនត្រឹមតែមានសមត្ថភាពនៅក្នុងវិស័យសិល្បៈនិងពូកែខាងធ្វើជំនួយរកស៊ីនោះឡើង ថែមទាំងជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតថែមទៀតផង បើទោះបីជានាងរៀបការទៅហើយក្ដី ជាពិសេសតារាស្រី កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ មិនដាច់ពីមាត់នោះឡើយ ។
ដោយឡែក នៅមុននេះបន្តិច តារាស្រី រូបនេះ បានធ្វើឱ្យហ្វេនៗក៏ដូចជាមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះសម្រស់នៃការតុបតែងខ្លួនបង្ហាញនូវឈុតសម្លៀកបំពាក់ដ៏ប្លែកនឹងស្រស់ស្អាតមួយបែប ដោយមាននូវការផ្សំឡើងពីប៉េងប៉ោងរាប់រយបង្កើតបានឈុតសម្លៀកបំពាក់ ឡាយឡំជាមួយនឹងក្បាច់ផ្កានៅលើក្បាលរបស់នាង ដ៏គួរឱ្យមានភាពទាក់ទាញ ។ អ្វីដែលកាន់តែទាក់ទាញចិត្តមហាជន ឲ្យល ង់នោះ គឺឈុតនោះគឺបង្កើតមកពី ប៉េងប៉ោងសុទ្ធសាធតែម្ដងហើយ។
ជាក់ស្តែងបើងាកទៅមើលពីសម្លៀកបំពាក់ ដែលតារាស្រីរូបនេះ បានពាក់វាឡើង បានធ្វើឱ្យមហាជនដែលបានឃើញហើយ ពិតជាមិនអាចសរសើរមិនបាននោះឡើយ មិនត្រឹមតែមានភាពស្រស់ស្អាតខ្លាំងនោះទេ ថែមទាំងមានគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងការដែលយកប៉េងប៉ោង មកបង្កើតជាម៉ូតសម្លៀកបំពាក់បានយ៉ាងស្រស់ស្អាត ដែលនេះសបង្ហាញថា ខ្មែរយើងពិតជាអស្ចារ្យខ្លាំងណាស់ ។