កម្សាន្ត ៖ មានពុកម៉ែបងប្អូនខ្មែរយើងភាគច្រើនពិតជាបានស្គាល់រួចមកហើយពី ពិធីការិនីសម្បុរស្រអែមដ៏ល្បី ពូកែវោហាសម្ដី ចាក់ទឹកមិនលិច សុភ័ក្ដ្រ កុសុម៉ា កំពុងតែទទួលបាននូវភាពល្បីល្បាញ ជាខ្លាំងតាមរយៈសមត្ថភាពរបស់នាង មិនត្រឹមតែមានសមត្ថភាពនិងឆ្លាតពូកែខាងវិស័យសិល្បៈ តែប៉ុណ្ណោះទេ ថែមទាំងពូកែវោហាស័ព្ទខាងកំប្លែង ចែកជូនមហាជនសើចសប្បាយក្អាកក្អាយជាមួយនឹងនាងផងដែរ។
យ៉ាងណាមិញនាពេលថ្មីៗនេះ ពិធីការនី រូបនេះ បានធ្វើការបញ្ចេញនូវរូបថតប៉ុន្មានសន្លឹក ក្នុងសម្លៀកបំពាក់ឈុតប៊ី គី នី ពណ៌ស ជាមួយនឹងវែនតា ពណ៌ខ្មៅ បង្ហួតរាងនៅក្បែរអាងទឹកដ៏ស៊ីច ស៊ី ពិតជាមានភាពស្រស់ស្អាតនិងមានភាពទាក់ទាក់ទាញអស់ទាស់តែម្ដងហើយ ឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ខ្សែភ្នែកមហាជនដែលនិយមប្រើប្រាស់នៅលើបណ្តាញសង្គម ។
ជាមួយគ្នានេះដែររូបថតរបស់តារាចម្រៀងរូបនេះគ្រាន់តែបង្ហោះមិនបានប៉ុន្មាននាទីផងក៏មានអ្នកចូលទៅចុច បេះដូង ចុចឡែក រាប់ពាន់នាក់ផងដែរ ហើយនៅក្នុងនោះដែរ ក៏មានអ្នកសរសើរថា សុភ័ក្ដ្រ កុសុម៉ា ស្រស់ស្អាតគ្រប់គ្នាថែមទៀតផង ជាពិសេសនៅក្នុងឈុត ប៊ី គី នី ពណ៌ស ពិតជាមានភាពស្រស់ស្អាត និងមានភាពទាក់ទាញជាខ្លាំង ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖