ដូចពាក្យចាស់ថា សំណាបយោងដីស្រីយោងបុរស ពាក្យនេះពិតជាមិនខុសនោះទេ បើមនុស្សប្រុសយើងរើសបានមនុស្សស្រីដែលគាត់ល្អ ចេះមើលថែ ស្រឡាញ់ ផ្តល់ភាពកក់ក្តៅ ផ្តល់ស្នាមញញឹម ចេះទុកដាក់លុយកាក់ ព្រមមើលថែគ្រួសារមួយនេះ នោះជីវិតឈានទៅរកភាពរុងរឿង និងមានសុភមង្គល ជាក់ជាមិនខាន។
តួយ៉ាងដូចជាតារាប្រុសស្រីប៉ុន្មានដួងនេះ អញ្ចឹង គឺគាត់បានជួបនៅគ្រាប់ពេជ្រដ៏មានតម្លៃ រកអ្វីកាត់ថ្លៃពុំបាន ។ ពេលបានជួបមនុស្សល្អបែបនេះហើយ ត្រូវប្រឹងក្តាប់យកមកធ្វើជាប្រពន្ធ និង ស្វាមី ឲ្យជាប់ កុំឲ្យបូតផុតពីដៃ តែក៏ត្រូវគេខាងប្រុសស្រឡាញ់យើងវិញផងដែរ ពោលគឺស្រឡាញ់គ្នាទៅវិញទៅមក ដោយចិត្តនឹងចិត្ត។
ទី១. តារាចម្រៀង លោក កែវ វាសនា
តារាចម្រៀងប្រុស លោក កែវ វាសនា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅគេហដ្ឋានខាងស្រីក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលជាកូនស្រី របស់អ្នកមានស្តុកម្នាក់ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដោយភរិយារបស់លោក កែវ វាសនា មានឈ្មោះថា លឹម លីសុគន្ធារី ហៅឈីឈី។ បច្ចុច្បន្ននេះ អ្នកនាង លឹម លីសុគន្ធារី ហៅឈីឈី គឺជាភរិយាដ៏សែនល្អ មើលថែកូនៗប្រុស ស្រី ព្រមទាំងជាអ្នកលក់អនឡាន ដ៏ប៉ិនប្រសព្វ ទទួលបានការគាំទ្រពីសំណាក់មហាជន យ៉ាងច្រើនកុះករ ហើយគ្រួសារមួយនេះ កំពុងតែរស់នៅយ៉ាងមានសុភមង្គល ។
ទី២. តារាចម្រៀង លោក ឆាយ វីរៈរយុទ្ធ
តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ក៏មិនធម្មតាដែល គឺលោកបានជួបមនុស្សស្រីម្នាក់ដ៏សែនល្អកម្ររកបាន ចេះទាំង រកស៊ី និង ពូកែមើលថែស្វាមី និងកូន ក្រោយពេលរៀប ។ លោកឆាយ វីរៈយុទ្ធ បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយចាប់ដៃសាងគ្រួសារ ជាមួយនឹងកូនថៅកែរោងម៉ាស៊ីនកិនស្រូវដ៏ធំនៅទឹកដីខេត្តកំពង់ចាម កញ្ញា សែ ចាន់ឌី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៧ ។ បច្ចុប្បន្ននេះ លោកឆាយ វីរៈយុទ្ធ កំពុងរស់នៅជាសុភមង្គល ប្រកបដោយភាពកក់ក្តៅ ខណៈពេលកូនស្រីជាទីស្រឡាញ់ កាន់តែធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកឯមុខរបរវិញ គឺកាន់តែល្អប្រសើរឡើងផងដែរ។
ទី៣. តារាចម្រៀង ប្រុស សង្ហា លោក នី រតនា
តារាចម្រៀងមានមន្តស្នេហ៍ លោក នី រតនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ក្រោយពេលប្រឡង Cambodian Idol បានបញ្ចប់សព្វគ្រប់ ដោយលោកបានចាប់ដៃ ភរិយារបស់លោក ឈ្មោះ ហេង សុវណ្ណភក្តិណា ចូលរោងការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ រៀបចំនៅមជ្ឈមណ្ឌល The Premier Centre Sen Sok រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ គូស្វាមីភរិយាមួយគូនេះ ពិតជាមានភាពផ្អែមល្ហែម កាន់តែខ្លាំងឡើង ពិសេស លោកក៏ជាស្វាមីល្អ មើលថែកូនស្រី និងជាស្វាមីដ៏ល្អ សម្រាប់ភរិយា ចាប់ដៃគ្នាសាងគ្រួសារមួយនេះ ឲ្យកាន់តែល្អទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមមើលថែគ្នាដល់ចាស់កោងខ្នង។ បើនិយាយពីមុខរបរវិញ ភរិយារបស់លោក នី រតនា ក៏ជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបផងដែរ៕