កំពូលតារាចម្រៀងស្រី សំលេងផ្អែម មាស សុខសោភា ដែលតែងតែបង្ហាញពីសកម្មភាពល្អៗនៅក្នុងសង្គម ។ មាស សុខសោភា គឺជាតារាចម្រៀងមួយរូប ស្ថិតនៅក្នុងដួងចិត្តមហាជន ព្រោះតែ ទឹកដមសំលេង និង ភាពរួសរាយរាក់ទាក់ ការផ្តល់ស្នាមញញឹមដល់បងប្អូន តាមរយៈបទចម្រៀងជាច្រើន។
បច្ចុប្បន្ននេះ តារាចម្រៀង មាស សុខសោភា ក្លាយជាតារាចម្រៀងក្នុងផលិតកម្មរាមហើយ ហើយក៏មានបទចម្រៀងជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ។មិនតែប៉ុណ្ណោះតារាស្រីរូបនេះត្រូវបានមហាជនជាចាប់អារម្មណ៍យ៉ាងខ្លាំងនៅលេីរូបសម្រស់ដ៏ស្រស់ស្អាត សាច់សខ្ចី រាងដ៏តូចច្រឡឹង បេីទោះបីអ្នកនាងមានស្វាមីនឹងកូនហេីយក៏ពិតមែន។
ជាក់ស្ដែងនៅមុននេះបន្តិចអ្នកនាងបានធ្វេីការបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារជាច្រេីន អ្នកនាងបានរៀបរាប់ថា:(តើអ្វីទៅដែរជាមេ រោ គនៅក្នុងចិត្តរបស់មនុស្ស?សួរខ្លួនឯងឆ្លើយខ្លួនឯងចា៎បើសំរាប់ខ្ញុំគឺភាព ល្ង ង់ ខ្លៅក្នុងអ ន្លង់អ វិជា្ជដែលបន្លំនៅក្នុងចិត្តនិងហើយដែលនាំអោយរាងកាយ និងខួរក្បា លគិតរឿងដែរខុសនិងបាប់ដៃនាំអោយយើងរកឃើញខ្លួនឯងមិនឃើញនោះទេគឺថាវង្វេងវង្វាន់ជាមួយនិងការចង់បានតាមការប្រាថ្នារបស់ចិត្តបញ្ជាមិនចប់មិនចេះហើយនោះទេបងអូនគិតយ៉ាងណាដែរសូមខមមិនប្រាប់វិញផង។)