ការបា ត់ ប ង់ មនុស្សជាទីស្រឡាញ់ ពិតជាធ្វើឲ្យយើងឈឺចា ប់ រកពាក្យថ្លែងមិនបាននោះទេ ដែលនៅសុខៗ ក៏ស្វាមី ជាទីស្រឡាញ់ ចា ក ចេញ ជារៀងរហូតគ្មានថ្ងៃត្រឡប់វិញ បែបនេះ ។ មុនពេលស្វាមី លាចា ក ចេញទៅ ក៏បានសរសេរសារផ្តាំ ផ្ញើរ ទៅកាន់ភរិយាជាទីស្រឡាញ់ និងក្រុមគ្រួសារបែបនេះថា "ខ្ញុំសូមទោស ពុកម៉ែ បងប្អូនទាំងអស់គ្នា និងប្រពន្ធសម្លាញ់ ខ្ញុំហត់ហើយ ខ្ញុំចង់សម្រាកជារៀងរហូតទៅ។ ទ្រព្យសម្បត្ដិទាំងអស់សូមបែងចែកដូចតទៅៈ 1.. ម៉ូតូ Dream 021 និងដីឡូដ៍ ២ឡូទុកចែកជូនប្រពន្ធខ្ញុំ។ 2. ម៉ូតូ Wave ទុកចែកអាឡយ កូនចែវៀង 3. ដីស្រែ សូមជូនម៉ែយាយវិញចុះ
4. លុយបញ្ញើរក្នុងកុងធនាគារ មាន ៣០លានរៀល បែងចែកជា ៣ ចំណែក ១០លានរៀល ទុកចិញ្ចឹមម៉ែយាយ ១០លានរៀល ទុកចិញ្ចឹមពុកវ័ន្ដ ចុះ ព្រោះកន្លងមកខ្ញុំមិនទាន់បានសងគុណគាត់ទេ។ ១០លានរៀលទៀត ទុកផ្គត់ផ្គង់ប្រពន្ធខ្ញុំរៀនសូត្រឲ្យចប់។ 5. លុយប្រាក់ខែក្នុងកុងធនាគារ នៅសល់ទុកធ្វើបុណ្យសពខ្ញុំចុះ។ 6. កូនសូមទោសម៉ែខាន់ ដែលកូនមិនមានអ្វី តបស្នងសងគុណម៉ែវិញ។ សូមពុកម៉ែបងប្អូន និងប្រពន្ធសម្លាញ់ កុំ យំ សោ ក ស្ដាយអី ខ្ញុំទៅបានសុខហើយ។ លាហើយអ្នកទាំងអស់គ្នា។
បុរសជាប្ដីខាងលើបានធ្វើការរៀបរាប់បន្ដដោយបញ្ជាក់ពីមូលហេតុនៃការធ្វើអ.... ត្ដ.... ឃា... តផងដែរ ដោយបានរៀបរាប់ថា អ... ត្ដ.... ឃា.... តរបស់ខ្ញុំ ឬឃា..... ត..... ក.... ម្ម ផ្លូវ ចិ ត្ដមួយនេះ សូមថ្នាក់ដឹកនាំទុកជាមេរៀន មុននឹងផ្ទេទីតាំងបុគ្គលិក ពីស្រុកកំណើតគេ ឲ្យទៅឆ្ងាយពីផ្ទះ ។ ផ្ទះខ្ញុំមានប្រពន្ធខ្ញុំ ម្ដាយឪពុកខ្ញុំ រួមទាំងខ្ញុំ មានទីតាំងនៅ បាត់ដំបង ជិត GS អន្លង់រុន ស្រាប់ហេតុអ្វីផ្ទេរខ្ញុំ ទៅ GS ប៉ៃលិន ទាំងដែលខ្ញុំមិនចង់ទៅ។ សូមថ្នាក់ដឹកនាំពិចារណាឡើងវិញ។
ក្រោយពេលបានឃើញបែបនេះ ភរិយា បានរៀបរាប់ទាំងទឹកភ្នែក ថា "ប្ដី ហ ត់ ហើយបងសម្រាកទៅឡើងដំណែងបាន1ខែប្ដីក៏ចា ក ចោ លអូន អូនទទួលមិនបានទេ សូមបងទៅឲ្យបានសុខ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ Sean Savoeung កើតជាតិក្រោយកើតជាគូរគ្នាទៀត អូនស្រឡាញ់បងខ្លាំងណាស់ 25.06.2022បងចា ក ចោ លអូនទៅ ទោះប្រាក់ខែប្រាំបួនរយឬមួយពាន់ដុល្លារក៏មិនអាចធ្វើឲ្យមនុស្សមានក្ដីសុខបានដែលបើធ្វើការមានសម្ពាធគ្មានក្ដីសុខ"។
ម្ចាស់គណនីដែលត្រូវជាភរិយា បុរសខាងលើ បានបន្តទៀតថា "Good morning my husband i love you so much បើកភ្នែកមក ត្រឡប់មករកអូនអោ បអូនថើ បអូនដូចរាល់ថ្ងៃមុនទៅធ្វើការ មិចមិនមកយកអូនទៅផង អូនឯកាណាស់ ចង់មានអ្នកកម្ដរអូនញុាំបាយ ពេលងូតទឹក មើលរឿង ពេលទៅដើរលេងថតរូបឲ្យអូនស្អាតៗ ហេតុអ្វីពេលនេះបងទៅចោ លអូនគ្មានថ្ងៃត្រឡប់បែបនេះ ថ្ងៃយើងរៀបការ22.02.2021 ហើយថ្ងៃបងចា ក ចេ ញពីអូន25.06.2022 បន្សល់ទុកឲ្យអូននៅម្នាក់ឯងឯកាបែបនេះ អូននឹកបងខ្លាំងណាស់ប្ដីដ៏ល្អរបស់អូន Sean Savoeung "៕