កញ្ញា ហ្វាហ្វា ជាតារាសម្តែងស្រីម្នាក់ ដែលមានភាពលេចធ្លោរកាលពីឆ្នាំ២០២១ កន្លងមក ដោយរូបនាងបានលេចមុខសម្តែងនៅក្នុងខ្សែភាពយន្តភាគជាច្រើនរឿង និងមានវត្តមាននៅក្នុងរឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន ហើយរឿងដែលកញ្ញាទទួលបានការចាប់អារម្មណ៍ជាងគេ នៅក្នុងខ្សែភាពយន្តភាគ « មរណៈមាតា » ។
តារាសម្តែងរូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងវ័យក្មេង គឺលោក ចឺម ដែលរូបលោកជាតារាចម្រៀងប្រុសមួយរូប មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាំងពីរូបលោក នៅជាតារាកំប្លែងមកម្ល៉េះ ។ ក្រោយពេលរូបលោក មានឈ្មោះបោះសំលេង ចេញពីតារាកំប្លែងមក ទើបណ្តាលឲ្យចិត្តស្រឡាញ់ក្នុងវិស័យចម្រៀង លោកក៏បានចាប់យកវិស័យចម្រៀងជាគោលដៅដ៏ធំរបស់លោកតែម្តង។
បើនិយាយពីទំនាក់ទំនង របស់សម្តែងកញ្ញា ហ្វាហ្វា និងលោក ចឺម វិញ គឺជាញឹកញាប់រូបលោក បានបង្ហាញសកម្មភាពផ្អែមល្ហែមជាច្រើនជាមួយគ្នា ប៉ុន្តែដល់ថ្ងៃមួយលោក និង កញ្ញា ហ្វាហ្វា ក៏សម្រេចចិត្តចែ ក ផ្លូវគ្នាវិញ មូលហេតុ គឺដោយសារតែ ការអស់ចិត្ត ស្រឡាញ់រៀងៗខ្លួនប៉ុណ្ណោះ។
បើងាកមកមើលពេលបច្ចុប្បន្ននេះ កញ្ញា ហ្វាហ្វា ក៏រកបានអ្នកស្អំបេះដូងដូចគ្នា ដោយបុរសម្នាក់នោះ មានរូបរាងស្រស់សង្ហា មុខមានមន្តស្នេហ៍ គួរឲ្យស្រឡាញ់ ទើបអាចឆ ក់ យកចិត្ត តារាសម្តែងស្រី ស្រស់ស្អាត កញ្ញា ហ្វាហ្វា ឲ្យល ង់ស្រឡាញ់លើរូបលោកវិញ និងព្រមធ្វើភ្ជាប់ទំនាក់ទំនងជាមួយគ្នា ជាសង្សា។ ទំនាក់របស់ កញ្ញា ជាមួយសង្សាកាន់តែមានភាពល្អូកល្អឹន ផ្អែមល្ហែម ឡើង ពេលដែលទំនាក់ទំនងរបស់អ្នកទាំងពីរនាក់ ត្រូវបានលាតត្រ ដា ង។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ តារាសម្តែងស្រីស្រស់ស្អាតរូបនេះ បានបង្ហាញរូបភាពប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន បានបង្ហាញពីភាពស្រស់ស្អាត មុខមានមន្តស្នេហ៍ អមជាមួយការតុបតែងបែបស៊ីវិល័យ មើលទៅកាន់តែស្រស់ស្អាតឡើង៕