ចំណង់អាហាហ៍ពិពាហ៍រយៈពេលជាង១០ឆ្នាំ រវាងអ្នកនាង សឿ សុធារ៉ា ជាមួយលោក សាពូន មីដាដា ក្រោយពេលចែ កផ្លូវគ្នា មក គេសង្កេតឃើញថា អ្នកនាង សឿ សុធារ៉ា តែងតែបង្ហោះសារប្លែកៗ លើបណ្តាញសង្គមរបស់ខ្លួន ជាហេតុធ្វើឲ្យមហាជនងឿងឆ្ងល់ថា តើអ្នកនាងនៅនឹកអតីតស្វាមីឬ យ៉ាងណា?



ជាក់ស្តែងដូចកាលពីយប់ម្សិលមិញនេះ អ្នកនាង បានបង្ហោះរូបភាព ជាមួយលក្ខណៈគ្រួសារ មានកូន មានស្វាមី ដែលពេលនោះអ្នកនាង ពិតជាមានសុភមង្គល នៅក្នុងជីវិតជាខ្លាំង ព្រោះថា បានឃើញស្នាមញញឹម អ្នកទាំងអស់គ្នា នៅសើចសប្បាយជាមួយគ្នា រូបភាពទាំងអស់នេះ ហាក់ដូចនៅថ្មីៗអញ្ចឹង។



ដោយឡែកបើងាកទៅមើលលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះសារថា ( កូនៗត្រូវព្រា ត់ឱពុក ប្រពន្ធព្រា ត់ប្តី ) ព្រា ត់គ្រាន់តែលុយដុល្លា បំផ្លាញយើងអោយរលាយ សច្ចៈភាព គុណធម៏ មេត្តាធម៏ សុជីវធម៏"។



គ្រាន់តែបានឃើញការបង្ហោះសាររបស់អ្នកនាង សឿ សុធារ៉ា ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហាក់មានការអាណិតដល់អ្នកនាង និងចង់ឲ្យអ្នកនាង ត្រូវជាមួយស្វាមី វិញ បើចិត្តនៅស្រឡាញ់៕











