បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានដឹង និងលឺរួចមកហើយ ពីបញ្ហារបស់ អ្នកនាង ទ្រិញ ផល្លា និង ពូចក់ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីឈ្មោះ កាលពីពេលកន្លងទៅ ដោយទំនាក់ទំនង របស់អ្នកទាំងពីរ មានភាពរកាំរកូស រហូតធ្វើការបង្ហោះលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។



ជាក់ស្តែងនៅថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារថា "មានជន អ នាមិ កបានកាត់តរូបខ្ញុំផ្ទាល់ក្លែ ងប ន្លំ ភ្នែ កមហាជនបានចោ ទមកលើរូបខ្ញុំទាំងបំ ពា នដែរហ៊ា នកា ត់ត យ ករូបភាពខ្ញុំឡាយទៅកា ត់ដា ក់វា ស់ក ម្ព ស់នៅក ង អា រា ជវុ ធ ហត្ថ។



ហើយរូបភាពនេះផងបានមកពីការឡាយរបស់ខ្ញុំផ្ទាល់នៅក្នុងផេកផ្លូវការ របស់ខ្ញុំនាថ្ងៃទី04ខែសីហា2022ដែរនាងខ្ញុំកំពុងឈរឡាយល ក់ធម្មតាបែរជាមានជន ខិ ល ខូ ច គំនិតអវិជ្ជមានកាត់រូបខ្ញុំមកវាស់កម្ពស់ទៅវិញ។ ដូច្នេះនាងខ្ញុំជាម្ចាស់រូបនេះពិតខ្ញុំសូមច្រានចោលនៅការប្រឌិតរូបភាពនេះឡើងដោយរូបភាពកាត់ត១សន្លឹកនេះ។ សរុបជារួមមក ប្រសិនបើមានសារព័ត៍មានណាដែរចុះផ្សាយប៉ះ ពា ល់ដ ល់កត្តិយសខ្ញុំ នាងខ្ញុំនឹងចាត់ការទៅតាមនិតិវិធីច្បាប់ សូមអរគុណ!!!"។










