សម្ដេច ហ៊ុន សែន បានប្រាប់ទៅ សិន្ធិលឹមថោងគុល មេជ្រុលនិយមថៃ ដែលយកខ្មែរធ្វើសត្រូវឱ្យបានភ្លឺភ្នែកថា នៅកម្ពុជា សម្តេច នៅមានអំណាចពេញដៃ
Heang
-

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

នៅក្នុងការថ្លែងសារពិសេស សម្ដេច ហ៊ុន សែន បានប្រាប់ទៅ សិន្ធិលឹមថោងគុល មេជ្រុលនិយមថៃ ដែលយកខ្មែរធ្វើសត្រូវឱ្យបានភ្លឺភ្នែកថា នៅកម្ពុជា ហ៊ុន សែន នៅមានអំណាចពេញដៃ។ «អ្នកឯង ត្រូវស្គាល់គោរមងា “តេជោ” ដែលព្រះមហាក្សត្រប្រោសព្រះរាជទាន។ អ្នកកុំចង់ព្រហើនជាមួយកម្ពុជា ហើយមើលស្រាលចំពោះកម្ពុជា» សម្ដេច ព្រមាន មេជ្រុលនិយមថៃ សិន្ធិ លឹមថោងគុល ដូច្នេះ។