vivo V25 ទាំង3ស៊េរី បង្ហាញខ្លួនហើយ! ទាំងតម្លៃ ទាំងសមត្ថភាពពិតជាពិសេស នឹងជួបជាមួយលោក វណ្ណដា និងកញ្ញា តន់ ច័ន្ទសីម៉ា
សីហា
-

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្នុងកម្មវិធី «សម្ពោធជាផ្លូវការ​ vivo V25 series» កាលពីយប់មិញនេះ នៅសណ្ឋាគារសុខាភ្នំពេញ  ដោយមានវត្តមានរបស់ទូតសុច្ឆន្ទៈ ល្បីល្បាញ ២ រូបគឺ កញ្ញា តន់ ច័ន្ទសីម៉ា - Ton Chanseyma និង លោក វណ្ណដា - Vann Da ក៏ដូចជាលោក ឆេង សុភ័ក្រ្ត Sopheak Chheng គឺជាអ្នកបង្ហាញផលិតផលជូនដល់អតិថិជន អ្នកប្រើប្រាស់ផ្ទាល់តែម្តង។

ទាំងរូបរាង និងការរចនា ដ៏ល្អឥតខ្ចោះរបស់ vivo V25 បានគិតគូរយ៉ាងច្បាស់សម្រាប់អ្នក ចូលចិត្តបង្ហាញពីសកម្មភាពខ្លួនឯង តាមរយៈរូបថត និង វិដេអូ ។ ស្មាតហ្វូន ស៊េរី ថ្មី V25 នេះ ពិតជាមានភាពអស្ចារ្យ យ៉ាងខ្លាំងពិសេស គឺលើរូបរាងដ៏ស្រស់ស្អាត គ្មានពីរ អមជាមួយការ Design យ៉ាងល្អឯក គ្រប់ពេលដែលអ្នកបានកាន់នៅក្នុងដៃ មានអារម្មណ៍ស្រស់ស្អាត ទាក់ទាញចិត្ត មនុស្សជុំវិញខ្លួនជាមួយរូបរាងដ៏មហាអស្ចារ្យ ពីទូរស័ព្ទដៃ ស៊េរីថ្មី មួយនេះ។

ដោយសារតែភាពល្អ ឥតខ្ចោះនេះហើយ ទើបក្រុមហ៊ុន vivo យល់ឃើញថា អ្នកប្រើប្រាស់ ប្រាកដជាចង់បានស្មាតហ្វូនដែលល្អទាំងគុណភាព ទាំងសោភ័ណភាព និងមានមុខងារពិសេសជាច្រើនស្ទាយ៍ប្លែក ជាហេតុធ្វើឲ្យ ក្រុមហ៊ុន vivo សម្រេចរៀបចំនូវមហាព្រឹត្តិការណ៍ដ៏សំខាន់មួយនេះឡើង សម្រាប់ប្រកាសជូនទស្សនិកជន អំពីបច្ចេកវិទ្យាកាមេរ៉ាកម្រិត flagship ថ្មី ទៅលើការរចនាផ្លាស់ប្តូរពណ៌ ដែលមានតែស្មាតហ្វូន vivo តែមួយគត់ បន្ទះឈីប ដែលមានប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ ព្រមទាំងមានបំណងនាំឱ្យទស្សនិកជនទទួលបានបទពិសោធ៍ដូចជា:

-បំពាក់បច្ចេកវិទ្យាទំនើបអាចថតរូបពេលយប់បានច្បាស់ស្អាតមិនចាញ់ថតពេលថ្ងៃ

-ជម្រើសថតវីដេអូងាយស្រួល និងសម្បូរបែប ពិសេសផ្ដល់មុខងារតូចៗពិសេសបន្ថែមចំពោះអ្នកចូលចិត្តថតវីដេអូ vlog

-ការថតរូប Selfie បានច្បាស់ល្អ បំពាក់ដោយបច្ចេកវិទ្យា auto-focus និងមានជំនួយបន្ថែមពី AI ធ្វើឱ្យការគណនាប្លង់ ពន្លឺ និងពណ៌បានប្រសើរ

-បង្កើនភាពច្នៃប្រឌិតនិងភាពសប្បាយរីករាយ តាមរយៈការរចនាផ្លាស់ប្តូរពណ៌ប្រកបដោយភាពច្នៃប្រឌិត

-ប្រើបច្ចេកវិទ្យាប្ដូរពណ៌ខ្នងកញ្ចក់ក្រោយ ធ្វើឱ្យអ្នកប្រើប្លែកអារម្មណ៍ វាអាចប្ដូរពណ៌ទៅតាមបរិយាកាស ពិសេសគឺកម្ដៅដែលជះមកចឹង។ មិនតែប៉ុណ្ណោះខ្នងក្រោយនេះ ក៏អាចច្នៃចេញជាម៉ូតប្លែកៗតាមការច្នៃប្រឌិតរបស់អ្នកផងដែរ។


បទពិសោធប្លែក អារម្មណ៏ថ្មី គុណភាពខ្ពស់ ជាមួយនឹងកម្មវិធីដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រើប្រាស់ប្រចាំថ្ងៃ នឹងធ្វើអោយអតិថិជនដកចិត្តមិនបានជាមួយនឹងស្មាតហ្វូន vivo។

បើល្អបែបនឹងតើអ្នកកំពុងរង់ចាំអ្វី? អតិថិជនអាចចាប់ផ្តើមកក់ចាប់ពីថ្ងៃ 02 ខែកញ្ញា ឆ្នាំ 2022 ជាមួយនឹងរង្វាន់ដូចជា ៖

V25e ៖ កាបូបធំតម្លៃ $? , ជញ្ជីងតម្លៃ $?? , ស៊ីម ????? ?????? តម្លៃ $?? ជាមួយគម្រោង សេវាកម្ម ????????????? ???? រយៈពេល ?ខែ

V25 5G ៖ កាបូបធំតម្លៃ $?? , ជញ្ជីងតម្លៃ $?? , ស៊ីម ????? ?????? តម្លៃ $?? ជាមួយគម្រោងសេវាកម្ម ????????????? ???? រយៈពេល ?ខែ និង ប័ណ្ណធានាអេក្រង់រយៈពេល?ខែ

V25 Pro ៖ កាបូបធំតម្លៃ $? , ជញ្ជីងតម្លៃ $?? , ស៊ីម ????? ?????? តម្លៃ $?? ជាមួយគម្រោងសេវាកម្ម ????????????? ???? រយៈពេល ?ខែ , ????????? ??????? $?? និង ប័ណ្ណធានា អេក្រង់រយៈពេល?ខែ.