កែវ សុខផេង ប៉ះគ្នាហើយជាមួយកាប៉ាកឡាក(លោក ថមមី) លើកដំបូង

លោក កែវ សុផេង កីឡាករជម្រើសជាតិដែលមានកេរ្ត៍ឈ្មោះបោះសម្លេងជាច្រើនឆ្នាំនិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងដែរនោះ ពេលនេះប៉ះគ្នាលើកដំបូងជាមួយលោកថមមី ហៅកាប៉ាកឡាកហើយ តើការប៉ះគ្នាគឺជាអ្វីដែរ?

 បើយោងតាមផេកផ្លូវការរបស់លោក កែវ សុខផេង ដែលបានបង្ហោះរូបថតមួយសន្លឹកជាមួយលោក ថមមី ហើយបាននិយាយថា «ប៉ះគ្នាលើកដំបូងជាមួយបងប្រុស Tommy (បងស្រីកាប៉ាកឡាក) ក្នុងរឿងអប់រំខ្លីរបស់ក្រុ មហ៊ុនផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន 😍 ចង់ដឹងខ្សែរឿងយ៉ាងណា កុំភ្លេចតាមដានលើផេកផ្លូវការទឹកត្រចៀកកាំ ជីន ស៊ុន ឆាប់ៗនេះ👌 https://www.facebook.com/jinsoontcc»។ 

យើងបានដឹងហើយថា លោក កែវ សុខផេង និងលោកថមមី ជាអ្នកតំណាងនិងផ្សព្វផ្សាយអោយផលិតផលភេសជ្ជៈសុខភាពមួយគឺផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន ដែលជាផលិតផលចរាចរណ៍លើទីផ្សារជាយូរឆ្នាំណាស់មកហើយ។ អ្វីដែលសំខាន់នោះ ក្រុមហ៊ុនផលិតផលទឹកត្រចៀកកាំមួយនេះកំពុងទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ដោយសារគុណភាពល្អរបស់ផលិតផល។ 

ដោយសារតែឃើញពីការគាំទ្ររបស់អតិថិជនជាច្រើន ក្រុមហ៊ុនផលិតផលទឹកត្រចៀកកាំ ជីន ស៊ុន តែងតែចូលរួមក្នុងការផ្សព្វផ្សាយពីការថែរក្សាសុខភាពនិងការជំរុញការធ្វើអំពើល្អជារឿយៗផងដែរ។ ដូចនេះចាំមើលទាំងអស់គ្នាថា រឿងអប់រំខ្លីរបស់ក្រុមហ៊ុនទឹកត្រចៀកកាំមួយនេះយ៉ាងណាដែរ? តើល្អមើលយ៉ាងណា? ព្រោះមានការចូលរួមពីអាយដលទាំងពីរនាក់នោះ។