កម្សាន្ត ៖ ជឿថាប្រិយមិត្តពិតជាបានស្គាល់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ កញ្ញា ស៊ូ សុីរីកា រួចមកហើយ នាងជាតារាស្រីម្នាក់កំពុងតែមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ននេះ ហើយសម្លេងគាំទ្ររបស់ សុីរីកា ក៏ហក់ឡើងច្រើនគួរឲ្យកត់សម្គាល់ដែរ ។
ដោយឡែកបើយើងក្រឡេកមកមើលសម្រស់របស់តារាចម្រៀងស្រីរូបនេះវិញ គឺថានាងមានរូបសម្ផស្សស្អាតខ្លាំង ជាពិសេសនោះគឺរាងរបស់តារាចម្រៀងស្រីរូបនេះតែម្តងគឺបានធ្វើឲ្យហ្វេននារីៗជាច្រើនបានលួចច្រណែន ព្រោះអីរាងរបស់ សុីរីកា ជារាងដែលមិនងាយមាននារីណាមានរាងដូចនាងនោះទេ គឺតម្រូវឲ្យមានការអត់ធ្មត់ និងព្យាយាមខ្លាំងក្នុងការហាត់ប្រាណនិងលេងកីឡា ទម្រាំចេញរាងស្វែលបែបនេះ គឺតារាស្រីរូបនេះហាត់ប្រាណរាល់ថ្ងៃ ។
ជាក់ស្តែងថ្មីៗនេះឃើញថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបណ្តុំរូបថតបង្អួតរាងរបស់នាងជាច្រើនសន្លឹកហើយថែមទាំងទទួលបានការកោតសរសើរមិនដាច់ពីមាត់ផងដែរពីសំណាក់មហាជន ៕









