កម្សាន្ត ៖ ពិតណាស់កញ្ញា អៀ ម៉េងលិ មិនត្រឹមតែជាតារាសម្តែងស្រីមួយរូបដែលពោពេញទៅដោយទេពកោសល្យ និងសមត្ថភាពដ៏សម្បូរបែនោះទេ តារាស្រីរូបនេះក៏ត្រូបានមហាជនចាត់ទុកថាជាតារាសម្តែងវ័យក្មេងដែលនិយមភាពសិចសុីខ្លាំងផងដែរ ជារឿយនៅពេលដែលនាងបង្ហោះរូបថតម្តងៗតែងតែធ្វើឲ្យមហាជនជ្រួលជ្រើមនៅមិនស្ងៀមឡើយដោយសារតែសម្រស់របស់នាងស្អាតពេក។

ជាក់ស្តែងនៅមុននេះបន្តិច ម៉េងលិ បានធ្វើឲ្យហ្វេនៗនិងមហាជននៅលែងស្ងៀមទៀតហើយ ព្រោះនាងទើបនិងបង្ហោះនូវបណ្តុំរូបថតអួតសម្រស់ជាច្រើនសន្លឹកនៅលើបណ្តាញសង្គម តាមរយៈរូបថតនោះឃើញថា ម៉េងលិ មកម្តងនេះគឺថាបង្ហាញសាច់កាន់តែខ្លាំង នាងពាក់តែអាវក្នុងប៉ុណ្ណោះ រួចថតកាច់សាច់បង្ហាញរាង និងសាច់ដ៏សខ្ចីដូចបណ្តូលចេករបស់នាង ឃើញហើយពិតជាញាក់សាច់ណាស់ ។
យ៉ាងណាមិញបន្ទាប់ពីបានទស្សនានូវបណ្តុំរូបថតបង្ហាញសាច់ខ្ចីរបស់ តារាសម្តែងវ័យក្មេងរូបនេះហើយ ឃើញថាមានហ្វេនៗជាច្រើនលាន់មាត់សរសើរគ្រប់គ្នាថា តារាស្រីរូបនេះពិតជាមានរាងស្អាតខ្លាំងមែនទែន ជាពិសេសនោះគឺស្បែករបស់នាងសឡើងខ្ចីភ្លឺម៉ត់រលោងតែម្តង ពិតជាគួរឲ្យក្នាញ់ណាស់ ៕




