តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្ស និង ជានគរបាលស្រីស្រស់ស្អាត កញ្ញា សុខ សីឡាលីន ដែលគ្រប់គ្នាបានស្គាល់តាមរយៈបទចម្រៀងជាច្រើនកន្លងមក ដែលធ្វើតារាស្រីរូប ក៏ជាតារាចម្រៀងស្រីម្នាក់ ឋិតនៅក្នុងចិត្តមហាជន និង ហ្វេនៗជាច្រើនផងដែរ។



ដោយឡែកនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បងប្អូនគ្រប់គ្នាបានរៀបចំយ៉ាងស្រស់ស្អាត សមសួន ថ្លៃថ្នូរ ព្រមជាមួយនឹងដៃកាន់ចាន់ស្រាក់ មានផ្កាឈូក ចង្ហាន់ ដើម្បី យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅក្នុងវត្តអារាម។ នៅតាមទីវត្តអារាម មានពុទ្ធបរិស័ទជាច្រើន ក៏បានរៀបចំចង្ហាន់ទៅកាន់ទីវត្តអារាមដូចគ្នា។



បើងាកមកមើលតារាស្រី កញ្ញា សុខ សីឡាលីន វិញ ក៏បានរៀបចំខ្លួនទៅកាន់ទីវត្តអារាម ដូចគ្នា ដោយនៅបិណ្ឌទី១១ ម្សិលមិញនេះ កញ្ញា សុខ សីឡាលីន និងបងប្អូន បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតបែបប្រពៃណី ព្រមជាមួយចង្ហាន់ យកទៅប្រគេនព្រះសង្ឃផងដែរ។



មិនតែប៉ុណ្ណោះតារាស្រីរូបនេះ ក៏បានថតរូប ប៉ុន្មានប៉ុស្តិ៍បង្ហោះលើបណ្តាញសង្គមរបស់ខ្លួនដែលមើលទៅពិតជាស្រស់ស្អាត សមសួន និង គួរឲ្យស្រឡាញ់ខ្លាំងណាស់ ដោយកញ្ញា សុខ សីឡាលីន បានបង្ហោះសារថា"បិណ្ឌទី១១ បានពីរវត្តទៀតហើយ វត្តប្រាសាទ និងវត្តពពែក្រោម សរុបបាន៧ វត្តហើយ ឆ្នាំនេះធ្វើម៉េចអោយបានច្រើនវត្តបន្តិចដើម្បីឧទ្ទិសកុសល្យជាពិសេសជូនលោកឳពុករបស់កូន ទិត្យ សុផាត និងជីដូនជីតាទាំងអស់ដែលបានចែកឋាន ជូនបុណ្យបងប្អូនម្តងទៀត គ្រប់ៗគ្នាណាចា"។



គ្រាន់តែបានឃើញការបង្ហោះសារ អមជាមួយរូបភាពទៅវត្តរបស់តារាចម្រៀង សុខ សីឡាលីន ភ្លាមក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍ថា "ឃើញហើយស្អាតណាស់ ព្រះម្ចាស់ថ្លៃឣើយ, សមណាស់ បងស្រី, សាធុៗអូន, ស្រស់ស្អាតប្អូនលីន, ឃើញហើយស្អាតណាស់៕







