អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ លោក ណាន វិសារ មហាជន ជាច្រើនបានគាំទ្រ តាំងពីវគ្គដំបូង រហូតដល់ វគ្គ Live show ក៏បានធ្លា ក់ នៅជុំនោះតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រ ស្រឡាញ់ទៅលើវិសារ ពិតជាមានការសោកស្តា យ ពីសមត្ថភាពរបស់លោកជាខ្លាំង។



នៅក្នុងពេលចូលប្រកួតប្រឡងចម្រៀងលំដាប់ពិភពលោក ណាន វិសារ ក៏បានបង្ហើបពីជីវប្រវត្តិរបស់ខ្លួនបន្តិចបន្តួច ពីការតស៊ូ ចេញធ្វើការតាំងពីអាយុ១៥ឆ្នាំ រសាត់អណ្តែត ទៅធ្វើការនៅក្រៅប្រទេស ដើម្បីរកប្រាក់មកចិញ្ចឹម លោកយាយលោកតា ដែលគាត់មានជីវភាពខ្វះខាត។



ពីក្មេងកំព្រាឪពុក ណាន វិសាន បានពង្រឹងខ្លួន ក្លាយជាតារាចម្រៀងមួយរូប ដែលមានទស្សនិកជន ជាច្រើន ស្រឡាញ់ គាំទ្រ ពីសំណាក់មហាជន ដោយសារតែជីវិតតស៊ូ សំដីសំដៅទន់ភ្លន់ គួរឲ្យស្រឡាញ់ របស់វិសារ បានធ្វើឲ្យពុកម៉ែបងប្អូនស្រឡាញ់លើរូបលោកមកដល់ពេលនេះ។



ក្រោយពេលប្រឡងចប់ វិសារ ក៏មិនសូវបង្ហាញសកម្មភាពអ្វីនោះឡើយ ប៉ុន្តែមួយរយៈពេលនេះលោក បានចេញទៅថតឲ្យសំអាងការ អប្សរាទេវីហ្គោល និងការប្រគំតន្រ្តី ផងដែរ។ ជាមួយគ្នានោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Samangka Apsara Tevy Gold បានបង្ហោះរូបភាពប៉ុន្មានសន្លឹក របស់ណាន វិសារ ក្នុងឈុតកូនលោះ មើលទៅពិតជាស្រស់សង្ហាខ្លាំងណាស់ សាកសមជាមួយនឹងនារីស្រស់ស្អាតម្នាក់។

















