កម្សាន្ត ៖ ជិត២ឆ្នាំហើយដែលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ណូលី បានសាងជីវិតគ្រួសារជាមួយនិងភរិយារបស់លោក បន្ទាប់មកអ្នកទាំងពីរក៏ទទួលបានកូនប្រុសម្នាក់ដែលជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ។
យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថ្មីៗនេះម្ចស់បទ លក់គោយន្ត រូបនេះបានបង្ហោះរូបថតមួយសន្លឹកជាមួយនិង Youtuber ខ្មែរមានដូចជាលោក ហេង វិសាល និងកញ្ញា ស្រីនា ហើយបានភ្ជាប់មកជាមួយនិង Caption យ៉ាងចាក់ដោតដូច្នេះថា ៖ «កៅអីក្បាលតុមិនមែនសម្រាប់មេ ឬមេដឹកនាំអីទេ គឺសម្រាប់អ្នកឯកា » ។
បន្ទាប់ពីឃើញលោក ណូលី បង្ហោះបែបនេះធ្វើឲ្យហ្វេននាំគ្នាសង្ស័យព្រាតព្រោះនៅលើបណ្តាញសង្គម Tiktok ក៏ភរិយាលោកក៏និយាយថាខ្លួនជាមេម៉ាយដែរ ៕







