តារាចម្រៀងប្រុស លោកខេម បានចេញទៅច្រៀងនៅប្រទេសកូរ៉េ ជាមួយតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា រ៉ូលីន ធុងប៉េត្រូ ម៉ែកុលាប និងមានតារាប្រុស ស្រី ជាច្រើន នាក់ទៀត ដែលបានទៅក្នុងការប្រគំតន្រ្តីដ៏ធំ នៅឯប្រទេសកូរ៉េ ។



នៅក្នុងការប្រគំតន្រ្តីនេះ គេសង្កេតឃើញថា មានបងប្អូនខ្មែរជាច្រើន បានអញ្ជើញចូលរួម និង បានរាំលេងសប្បាយ រំសាយទុក្ខកង្វល់ នៅក្នុងកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយម្នាក់ៗ បានរៀបចំខ្លួន ឡើងស្រស់សង្ហា និង ស្រស់ស្អាតខ្លាំងណាស់ ដើម្បីចូលរួមការប្រគំតន្រ្តីនេះ។



ដោយឡែកបើងាកមកមើលតារាចម្រៀងប្រុស លោក ខេម សំលេងស្អក និងទទួលបានប្រជាប្រិយភាពយ៉ាងច្រើនកុះករ ពីសំណាក់មហាជនវិញ ក៏បានបំពេរអារម្មណ៍របស់អ្នកចូលរួម ឲ្យបានរាំលេងកម្សាន្តសប្បាយ នៅក្នុងឱកាសនោះផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ខេម បានបង្ហោះសារថា "បេីខ្ញុំកេីតមកដេីម្បីតែខ្លួនឯងវាមានពេលខ្លះមានការលំ បា កខ្លះ ទៅហេីយចុះទម្រាំរស់តម្រូវចិត្តមនុស្សរាប់លាន់នាក់វាលំបាកលេីសពីការលំបាកទៅទៀត អរគុណFanដែលយល់ចិត្ត"។



















