គិតមកដល់ពេលនេះ តារាកំប្លែងស្រី កូនស្រីលោកតាវ៉ិចទ័រ អ្នកនាង វ៉ាន់ នីឡា បានចាប់ដៃសាងគ្រួសារតូចមួយជាមួយកំលោះសង្ហាម្នាក់ មានវ័យប្រហែលគ្នា មើលទៅពិតជាសាកសមគ្នាណាស់ ដែលអ្នកទាំងពីរនាក់ រៀបចំឡើងនៅសណ្ឋាគារផ្កាយប្រាំ ដោយមានភ្ញៀវកិត្តិយស និងមានសិល្បៈករ សិល្បៈការិនី ចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់។



ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ កូនស្រីបង្កើតលោក តាវ៉ិចទ័រ ទើបសម្រាលកូនស្រីបាន ស្រស់ស្អាតម្នាក់ គួរឲ្យស្រឡាញ់ មុខមាត់កាត់ទៅរកប៉ាៗ ដែលមើលទៅពិតជាគួរក្នាញ់ ខ្លាំងមែនទែន រហូតមានហ្វេនៗជាច្រើន ក៏ក្នាញ់ជាមួយកូនស្រីរបស់វ៉ាន់ នីឡា ដែរ។




បើងាកទៅមើលលោកតាវ៉ិចទ័រ ចាប់តាំងពីបានចៅស្រីសំណព្វចិត្តមក ចេញពីធ្វើការក៏អើតមើលចៅ ចេញទៅធ្វើការក៏មើល ព្រោះចៅស្រីប្រៀបដូចជាកែវភ្នែក ជាដង្ហើម និង ជាអ្វីគ្រប់យ៉ាងរបស់គាត់ ។ ទោះរវល់ការងារខ្លាំងប៉ុណ្ណា ក៏មិនដែលភ្លេច មើលថែទាំចៅស្រីដែរ។

























