មកទល់ពេលនេះ តារាសម្តែង និងជាពិធីការិនី ដ៏ល្បីឈ្មោះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនគ្រប់បានស្គាល់ តាមរយៈកម្មវិធីផ្សេងៗ ពិសេស គឺមានបងប្អូនជាច្រើន តាមដានពីជីវិតផ្ទាល់ខ្លួនរបស់អ្នកនាង និងគ្រួសារ ដែលរស់នៅប្រកបដោយភាពកក់ក្តៅ ស្នាមញញឹម មានលុយចាយពេញៗដៃ ចង់ទិញអ្វីគឺមានគ្រប់គ្រាន់ ចង់ញុាំអីក៏បានដូចបំណង។


នាថ្ងៃទី ២៣ ខែកញ្ញា ត្រូវនឹងថ្ងៃបិណ្ឌទី១៣ ហើយ ក៏មានបងប្អូនជាច្រើនគាត់បានធ្វើដំណើរទៅកាន់វត្តអារាម ។ បើងាកមកមើលពីក្រុមគ្រួសាររបស់ពិធីការិនី គង់ ចាន់ស្រីមុំ វិញ បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ទៅកាន់វត្តអារាម ជាមួយស្វាមី និងកូនស្រីសំណព្វចិត្ត ដោយក្តីរីករាយ សប្បាយចិត្ត។


ពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបចំខ្លួនក្នុងឈុតបែបប្រពៃណី ក្នុងសំពត់បត់ អាវប៉ាក់ ក្នុងដៃមានចានស្រាក់ មានផ្កាឈូក មានមី មានទឹកផ្លែឈើ និងថវិកាបន្តិចបន្តួច យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្ត អារាម មើលទៅពិតជាជ្រះថ្លាក្នុងចិត្តខ្លាំងណាស់។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ពិធីការិនីរូបនេះ បានបង្ហោះរូបភាព ភ្ជាប់ជាមួយនឹង សារយ៉ាងថា "អនុមោទនា ពិធីកាន់បិណ្ឌទី១៣ ទេីបបាន១វត្តនឹងទេជុំគ្រួសារ Kem Seimorokot_MOMOOKem seyhaa បេីមិនឆ្លៀតអត់ម៉ងឆ្នាំនេះ ជូនបុណ្យផងចា៎"។


គ្រាន់តែបានឃើញដូចនេះ ក៏មានបងប្អូនជាច្រើនបង្ហាញថា "ពេលប្អូនប្រើសំលៀកបំពាក់ប្រពៃណី,នឹងឈុតស្អាតដែលបាងជិតរាងកាយគឺមើលទៅស្អាតហើយថ្លៃថ្នូរណាស់,ស្អាតជាងឈុតមិនជិតរាងកាយ,Momo តែងខ្លួនបែបនេះទៅសុភាពហើយស្អាតណាស់, ការស្លៀកពាក់មានតាមកាលៈទេសៈ ល្អណាស់បងស្រី គួអោយស្រឡាញ់, ឃើញហើយស្អាតណាស់ព្រះម្ចាស់ថ្លៃអើយ។ ជាមួយគ្នានោះ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានឆ្លើយតបថា "នាងខ្ញុំគង់ ចាន់ស្រីមុំ ព្រមទាំងគ្រួសារ សូមជូនកុសល្យផលបុណ្យ ជូនទៅដល់បងប្អូនទាំងអស់គ្នាផង អរគុណបងប្អូនដែលតែងតែស្រលាញ់គ្រួសាររបស់នាងខ្ញុំកន្លងមក"៕















