សុំសរសើរ! ជាតារាចម្រៀងល្បីឈ្មោះ និងតារាតំណាង OPPO ប៉ុន្តែ ពេជ្រ សោភា បែរជាលះបង់ទាំងព្យុះភ្លៀងដើម្បី...
សីហា
-

ទូទៅយើងសង្កេតឃើញថា សម្រាប់តារាតំណាងក្រុមហ៊ុននីមួយៗគេធ្វើការទៅតាមលក្ខខណ្ឌដែលក្រុមហ៊ុនរៀបចំ និងមិនសូវមានសកម្មភាពជួយក្រុមហ៊ុនច្រើនឡើយ ក្រៅពីបង្ហោះរូបបង្ហាញពីផលិតផល និងវីដេអូបន្តិចបន្តួច ប៉ុន្តែបើក្រឡេកទៅមើលតារាតំណាងចាស់រដូវប្រចាំក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា មិនត្រឹមជាតារាតំណាងប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបាន

ចំណាយពេលវេលា និងលះបង់គ្រប់ឧបសគ្គក្រោមកម្តៅថ្ងៃ និងព្យុះភ្លៀងដើម្បីចុះធ្វើទីផ្សារគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាមួយក្រុមការងារ OPPO ក្នុងការចុះជួបជាមួយម្ចាស់ហាង និងសម្ភាសន៍អតិថិជនដោយផ្ទាល់ប្រៀបដូចជាបុគ្គលិកក្រុមហ៊ុន ហើយតែងតែពិភាក្សាជាមួយក្រុមការងារប្រៀបដូចព្យុះភ្លៀងឲ្យតែនឹកឃើញដល់គំនិតច្នៃប្រឌិតថ្មីៗដល់អតិថិជន។

ដោយសារតែមើលឃើញពីឆន្ទះតស៊ូ និងការលះបង់ដ៏ធំធេងបែបនេះរបស់អ្នកនាង ពេជ្រ សោភា មកកកាន់ក្រុមហ៊ុន OPPO ចាប់តាំងពី OPPO មកដល់ទីផ្សារកម្ពុជាដំបូងរហូតដល់បច្ចុប្បន្នជាមួយនឹងលទ្ធផលជោគជ័យខ្លាំង ជាពិសេសក្លាយជាប្រ៊េនស្មាតហ្វូនជាប់ចំណាត់ថ្នាក់លេខ1 រយៈពេល 3ឆ្នាំជាប់គ្នាលើទីផ្សារក្នុងប្រទេសកម្ពុជា ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះនៅតែជ្រើសរើសបន្តកិច្ចសហការរួមគ្នាជាមួយអ្នកនាង ពេជ្រ សោភា រយៈពេល 6 ឆ្នាំជាប់គ្នាមកនេះដោយមិនផ្លាស់ប្តូរតារាតំណាងឡើយ។


ទន្ទឹមគ្នានេះ រយៈពេល 6ឆ្នាំហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?


អ្វីដែលកាន់តែពិសេសចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី15 តុលា 2022 នៅលើផេគហ្វ៊េសប៊ុក OPPO ក៏មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ  https://bit.ly/3fbVKh6


បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និងទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។

ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕