ដូចដែលបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងដ៏ល្បីឈ្មោះ កាលពីជាង១០ឆ្នាំមុន កញ្ញា វ៉ាង ស្រីណូ ត្រូវបានអ្នកលេងបណ្តាញសង្គមរិះ គ ន់ យ៉ាងទក់សា ច់ ក្រោយពេលមានអ្នកវេលុយច្រឡំចូលកុងរបស់នាង ដល់ទៅ ១ម៉ឺន ៤ពាន់ដុល្លារ ហើយនាង បានបា ញ់ប្រាក់ជូនម្ចាស់ដើមវិញ ដោយបានព្រមព្រៀងជាមួយម្ចាស់លុយថា នាង សុំកាត់យកលុយចំនួន៣០០ដុល្លារទុកជាអាំងប៉ាវ កុំឲ្យជួបស៊យ ផងដែរ។



ក្រោយពេលបានឃើញសាររបស់ តារាស្រីវ៉ាង ស្រីណូ ដូចនេះ ក៏មានមហាជនជាច្រើនបានចេញមកធ្វើការវែ ក ញែ ក ថាមិនគួរធ្វើបែបនេះ បែបនោះ ព្រោះការធ្វើបែបនេះ អាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់ បុគ្គលដែលគាត់បា ញ់ ប្រាក់មក មូលហេតុ គាត់គឺជាបុគ្គលិកបម្រើការងារឲ្យគេ បើគិតប្រាក់ច្រើនបែបនេះ អាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់គេ ព្រោះថាប្រាក់៣០០ដុល្លារនេះ គឺស្មើរនឹងប្រាក់ខែរបស់អ្នកធ្វើម្នាក់បាត់ទៅហើយ។



ជាមួយគ្នានោះក៏មានការលើកឡើងជាច្រើនសន្ធឹកសន្ធាប់ ពាក់ព័ន្ធនឹងរឿងនេះ ដែលបណ្តាលឲ្យ កញ្ញា វ៉ាង ស្រីណូ ទ្រាំមិនបាន ក៏ចេញសារមកថា "លុយ300$ ណឹងខ្ញុំសុំគាត់ព្រមព្រាងគ្នាច្បាស់លាស់អស់ហើយ ថាសុំកាត់ស៊ យទាំងអស់គ្នា ហើយដើម្បីអោយហេងទាំងអស់គ្នាវិញ ខ្ញុំមិនត្រូវការកា ត់គ្រោះជំ នួ សគាត់ទេបានខ្ញុំសុំគាត់300$នឹង!មុនខ្ញុំបា ញ់ត្រឡប់ទៅវិញ គាត់ក៏យល់ព្រមគ្នាត្រឹមត្រូវ ចុងក្រោយធ្វើគុ ណ បានទោ ស គាត់លេងក្បា ច់នា គវា ត់ក ន្ទុយដាក់យើង នេះគេហៅមនុ ស្សរ មើ ល គុណ! ខ្ញុំនិយាយត្រង់លុយដែលជារបស់គេមិនមែនលុយខ្ញុំគឺវាគ្រាន់តែជាក្រដាស់ទេសំរាប់ខ្ញុំ វាគ្មានតំលៃទេ! ចឹងបានថា14000$ខ្ញុំមិនចង់បានផង មក ថោ កអីណឹ ងលុយ300$ណឹ ង បើដឹងចឹងអោយទៅតាមប្រពន្ធធនាគាវិញ អោយដឹងថាខា ត់កំរៃ ជើ ងសារអស់ម៉ានហើយខាត់ពេលបុន្មានអាទិត្យ? លុយប៉ុន្នឹងមិនស្មើរខ្ញុំធ្វើទាន រឺចែកក្មេងរត់តុតាមហាងបាយផង"៕







