កម្សាន្ត ៖ ពិតណាស់ អេនជី គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូបដែលមានសម្លេងពិរោះ ផ្អែមស្រទន់ខ្លាំងណាស់ ទោះបីជាពេលនេះនាងបានលាឈប់ពីសិល្បៈជាច្រើនឆ្នាំក៏ដោយ តែសម្លេងគាំទ្ររបស់ អេនជី នៅតែកក្រើកដដែល មិនចាញ់កាលពីមុនឡើយ ។
ដោយឡែកបើក្រឡេកមកមើលសម្រស់របស់តារាស្រីរូបនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ថ្វីត្បិតពេលនេះ អេនជី រៀបការមានកូន១រួចហើយក៏ពិតមែនតែរូបសម្ផស្ស របស់នាងនៅតែជាចំណុចទាក់ទាញមួយដែលធ្វើឲ្យហ្វេនៗមិនអាចដកចិត្តពីនាងបានឡើយ ។
យ៉ាងណាមិញនៅមុននេះបន្តិច អេនជី បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកអង្គុយបញ្ចេញសាច់ដ៏សខ្ចីរបស់នាង តាមរយៈរូបថតអួតសម្រស់ប៉ុន្មានសន្លឹកនេះបានធ្វើឲ្យ អេនជី ទទួលបានការចាប់អារម្មណ៍មិនតិចនោះទេ ពីសំណាក់អ្នកលេងបណ្តាញសង្គម ៕