តារាចម្រៀងស្រីវ័យក្មេង ដែលកំពុងក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ កញ្ញា សោភា ទេពី មានទេពកោសល្យផ្នែកចម្រៀង សំលេងពីរោះរណ្តំ ហើយអាចបកស្រាយបទចម្រៀងបានជាច្រើន ភាសានោះ កំពុងអង្រួនចិត្តរបស់យុវជន ចាប់ចិត្តលួ ចស្រឡាញ់ ចង់បានជាគូគាប់។
កាលពីដើមឧសភា ឆ្នាំ២០២២ កន្លងទៅ តារាចម្រៀងស្រី សាច់សខ្ចី ដូចបណ្តូលចិត្ត កញ្ញា សោភា ទេពី ទើបតែធ្វើពិធីឆ្លងខួបកំណើតចូលវ័យ១៩ ឆ្នាំ ពិតជាស្រស់ស្អាត សមសួន ទន់ភ្លន់ គួរឲ្យស្រឡាញ់ ពិសេស ទាក់ចិត្តមិត្តកំលោះៗ ឲ្យមានចិត្តលួ ចស្រឡាញ់លើរូបសម្រស់ដ៏ស្រស់ផូរផង់របស់នាង។
ជាការពិតណាស់ សោភា ទេពី គឺជា តារាចម្រៀងស្រីម្នាក់ ដែលឋិតនៅក្នុងចិត្តមហាជន មិនថា ស្រី ឬ ប្រុស តែងតែស្តាប់បទចម្រៀងរបស់នាងជាប់ជានិច្ច។ រាល់បទចម្រៀងរបស់តារាស្រីរូបនេះ ចេញមកភ្លាម បានធ្វើឲ្យចិត្តមិត្តអ្នកស្តាប់ លង់តាមសំលេងដ៏ក្រអួនក្រអៅ ដកចិត្តមិនរួច ពិសេស គឺសុភាពបុរសគ្រប់រូបតែម្តង។ ពិសេសពេលបានឃើញសម្រស់របស់ សោភា ទេពី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតដូចតុក្តាជ័រ មើលទៅពិតជាស្រស់ស្អាតណាស់៕