OPPO A17k ជាស្មាតហ្វូនជំនាន់ថ្មីប្រកបដោយសមត្ថភាពខ្ពស់ទើបចេញលក់ក្តៅៗក្នុងតម្លៃត្រឹមតែ $129
សីហា
- 2762

វ៉ាវឡូយម៉េស! មុននេះបន្តិច OPPO បានប្រកាសចេញលក់នូវស្មាតហ្វូន A Series ជំនាន់ថ្មី OPPO A17k តម្លៃត្រឹមតែ $129 ដែលបង្កើតឡើងជាមួយលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើន និងជាស្មាតហ្វូនបង្កើនល្បឿនក្នុងជីវិតរស់នៅរបស់អ្នកឲ្យកាន់តែប្រសើរបង្កប់ទៅដោយបច្ចេកវិទ្យានៃភាពច្នៃប្រឌិតគ្មានដែនកំណត់។

ការពិត OPPO A Series ត្រូវបានគេស្គាល់ថាជាស្មាតហ្វូនពេញនិយមតាមទាន់សម័យកាល និងស្ថិតក្នុងកម្រិតថវិកា ហើយគ្រប់ម៉ូដែលនៃស៊េរី A គឺតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់ទិសទី ដែលនេះជាកម្លាំងចិត្តជម្រុញឲ្យ OPPO តែងតែព្យាយាមស្វែងរកអ្វីថ្មីជានិច្ចត្រឡប់មកកាន់អតិថិជនជាមួយគុណភាពឈានមុខគេ តម្លៃពិសេសសមរម្យ រចនាបថស៊ីវិល័យ និងបច្ចេកវិទ្យាល្អដាច់គេនៅក្នុងទីផ្សារកម្ពុជា។ តោះ! ឥឡូវមកតាមដានទាំងអស់គ្នាថា OPPO A17k មានចំណុចល្អៗ និងខ្លាំងជាងគេកម្រិតណា?

ស្មាតហ្វូន OPPO A17K មានអេក្រង់ទំហំ 6.56-អ៊ីង មានសមត្ថភាពអាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ HD+ និង Water-drop notch និងមានកម្រិតល្បឿន 60Hz refresh rate ហើយមានកម្រិតពន្លឺ 600 nits។ ចំណែកកាមេរ៉ា OPPO A17k មានកាមេរ៉ាក្រោយទំហំ 8MP ផ្តល់ឲ្យអ្នកនូវរូបភាពដ៏ទាក់ទាញគ្រប់ស្ថានភាពពន្លឺ ឯកាមេរ៉ាមុខទំហំ 5MP ផ្តល់ឲ្យអ្នកនូវរូបភាពស៊ែលហ្វីច្បាស់ស្អាតគ្រប់ចំណុច។ ដោយឡែកស្មាតហ្វូន OPPO A17k បំពាក់នូវបន្ទះឈីប MediaTek Helio G35 មានរ៉េមទំហំ 3GB អាចបន្ថែមបាន 4GB ជាមួយនឹងមុខងារ virtual RAM ហើយនិងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 64GB និងមានរន្ធបន្ថែមកាត microSD បាន 1TB ។ រឹតតែពិសេស ស្មាតហ្វូន OPPO A17k មានថាមពលថ្មទំហំ 5,000mAh និងប្រើប្រាស់នូវ ColorOS 12.1 និង Android 12 ។

បន្ថែមពីនេះ OPPO A17K មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនៅលើប៊ុតុង Power ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការឌីស្សាញកាមេរ៉ាជាទម្រង់ pill-shaped ហើយវាក៏ប្រើប្រាស់នូវ IPX4 សម្រាប់ការពារទឹកថែមទៀត។ OPPO A17k មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌មាស និងពណ៌ខ្មៅ។

ទិញ OPPO A17k មានតម្លៃ $129 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូរួមមាន កាសខ្សែ និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 2ខែ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ៕