ពិធីករខ្មែរដ៏ល្បីឈ្មោះ លោក ដេវីត អង្គុយយំគគ្រូក ក្រោយត្រូវមហាជនខ្មែររិះគន់ខ្លាំងៗ បន្ទាប់ពីរូបលោក បានប្រើពាក្យសម្តីលេងសើច បែបអសីលធម៍ដាក់ព្រះរាជបុត្រា Abdul Mateen
ស៊ីហៀង
-

ថ្មីៗនេះគេបានឃើញថា ពិធីករលោក ដេវិដ និងអ្នកនាង គង់ ច័ន្ទស្រីមុំ បានធ្វើការលេងសើចជ្រុល មិនគិតឲ្យបានវែងឆ្ងាយ ដោយប្រើពាក្យសម្តី ចំអេស ចំអាស បង្ហោះនៅក្នុងគណនីអ៊ីនស្ត្រាក្រាមរបស់ខ្លួ ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ ព្រះរាជបុត្ររបស់ស្តេចនៃប្រទេសព្រុយណេគឺព្រះអង្គម្ចាស់ Abdul Mateen ដែលទ្រង់ទើបយាងចាកចេញ ពីប្រទេសកម្ពុជាទៅមិនទាន់បានប៉ុន្មានថ្ងៃផង។

យ៉ាងណាមិញបន្ទាប់ពី តារាប្រុសស្រី ទាំងពី២ នាក់នេះ បានប្រើពាក្យសម្តីលេងសើចបែបអសីលធម៍ ទៅកាន់ព្រះមហាក្សត្រ របស់ប្រទេស ព្រុយណេ ធ្វើអោយមហាជនខ្មែរ ទូទាំងប្រទេសបានចេញមកធ្វើការ រិះគន់ខ្លាំងៗ ទៅតារាប្រុស ស្រីទាំងពីរនាក់នេះផងដែរ ព្រោះថាការប្រើពាក្យសម្តីលេងសើចរបស់អ្នកទាំងពីរគឺពិតជាមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ ព្រះអង្គម្ចាស់ Abdul Mateen ក៏ដូចជា ប្រទេសព្រុយណេ ទាំងមូលផងដែរ ។

បើទោះបីជាតារាប្រុសស្រីទាំងពីរនេះ បានចេញសារសុំទោសយ៉ាងណាក្តី ក៏មិនបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនស្ងប់ចិត្តបានដែរ ព្រោះថាអ្នកទាំងពីបានធ្វើកំហុស ធ្ងន់ខ្លាំងណាស់ ហើយមានមហាជនជាច្រើនបាន បានស្នើសុំឲ្យក្រសួង វិចិត្ត សិល្បៈចាត់វិធានការ​ លើតារា២រូបនេះទៀតផង ៕