នោះ ដឹងសខ្មៅហើយ ! តាចេក បើកវាំងនន រឿងគ្រួសារ និងទម្លាយមូលហេតុ ដែលមានប្រពន្ធចុង
ស៊ីហៀង
-

ប្រិយមិត្តជាតើបងប្អូនមានដឹងទេថា ពេលនេះមានមហាជនជាច្រើនកំពុងតែ ធ្វើឲ្យរិះគន់មកលើតារាកំប្លែង តាចេក បន្ទាប់ពីកូនស្រីរបស់គាត់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា តាចេក បានលួចមានប្រពន្ធចុង ចាក់ចេញពីផ្ទះចោល ប្រពន្ធចោលកូន ហើយសុខចិត្តរស់នៅជាមួយប្រពន្ធក្រោយដោយគ្មានស្តាយស្រណោះថែមទៀតផង ។ 

ក្រោយមានការបង្ហោះពីសំណាក់កូនស្រីរបស់ខ្លួនបែបនេះហើយថ្មីៗនេះតាចេក ក៏បានធ្វើការបកស្រាយឲ្យមហាជនបានដឹងថា រូបគាត់ពិតជាមានប្រពន្ធចុងពិតមែន ហើយគាត់បានបន្តថា តាំងពីចាប់ដៃជាមួយប្រពន្ធគាត់មក គឺស្គាល់តែ កាំបិទ ស្គាល់តែពូថៅ នោះទេ ហើយប្រពន្ធរបស់គាត់តែងតែប្រើអំពើហិង្សារ លើគាត់ស្ទើរតែរាល់ថ្ងៃទៅហើយ មិនដែលប្រើប្រាស់ពាក្យសម្តីល្អៗដាក់ប្តីនោះទេ មានតែពាក្យជេរ ប្រទេចរាល់ថ្ងៃ តែគាត់ទ្រាំណាស់ មិនដែលទម្លាយរឿង គ្រួសារឲ្យមហាជនបានដឹងពីរឿងនេះនោះទេ ។​

ជាមួយគ្នានេះដែរ គ្រាន់តែផ្ទុះរឿងមួយនេះភ្លាម មានម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ ឈិត ភ្លេងបុរាណ បានអះអាងថាលោក គឺជាកូនប្រុសបង្កើតរបស់ តាចេក ជាមួយប្រពន្ធដើម ព្រោះប្រពន្ធតាចេក បច្ចុប្បន្ន ក៏គាត់ជាប្រពន្ធចុងដែរ ។​

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ហ្វេសប៊ុកឈ្មោះ ឈិត ភ្លេងបុរាណ នេះ បាននិយាយថា ៖ មានរឿងនិយាយថាប៉ាខ្ញុំរត់ចោលប្រពន្ធកូន។ តាមពិតពួកនោះជាប្រពន្ធចុងដែលលួចប្ដីគេដូចតែគ្នា។ធ្វើបាបប៉ាខ្ញុំគ្មានថ្ងៃស្បើយទេរាល់ថ្ងៃពួកនេះវាយកប្ដីគេបានដល់ពេលប៉ាខ្ញុំរត់ចោលរកលុយចាយមិនបានវាផុសថាប៉ាខ្ញុំលួចមានស្រីរត់ចោលកូន។

តាមពិតពួកនេះវាខ្លាំង។វាធ្លាប់យកប្ដីគេបានអញ្ចឹងហើយវាមិនសុខចិត្តវាយកប៉ាខ្ញុំចេញតាំងពីខ្ញុំនៅតូចវាមិនឲ្យស្គាល់សាច់ញាតិសូម្បីតែម្នាក់។ឱ្យស្គាល់តែសាច់ញាតិវា។សូមបងប្អូនពិចារណាផងកុំជឿខ្លាំងពេកព្រោះរឿងនេះវាមិនពិតទេ។រឿងផុសហ្នឹងអ្នកដែលផុសហ្នឹងក៏ជាប្រពន្ធចុងដែរធ្វើបាបជីវិតម៉ែខ្ញុំទល់ដល់គាត់ស្លាប់ក៏វាមិនដែលឲ្យលុយមួយកាក់មួយសេនដែរ ៕ 

ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ សូមទស្សនាវិដូ បកស្រាយ របស់តាចេក ដូចតទៅ ៖ ​