Wow ស្ងាត់ៗ តារាសម្តែង គឹម លីហ្សា រត់ទៅកែសម្ផស្ស ដើមទ្រូងបន្ថែម ដើម្បីឲ្យមើលទៅ ធំមូលក្លំ និងកាន់តែមានភាពទាក់ទាញជាងមុន
ស៊ីហៀង
-

បើនិយាយពីតារាសម្តែងស្រីដ៏ល្បីឈ្មោះ អ្នកនាង គឹម លីហ្សា ជឿជាក់ថាប្រាកដជាមានពុកម៉ែបងប្អូនខ្មែរយើងជាច្រើនបានស្គាល់ជាមិនខាន់ ព្រោះអ្នកនាង គឺជាតារាសម្តែងមួយរូបដែលមានប្រជាប្រិយភាព និងជាតារាសម្តែងម្នាក់ដែលមានទាំងសមត្ថភាព និងរូបសម្ផស្ស ស្រស់ស្អាតថែមទៀតផង ។ 

យ៉ាងណាមិញបើយើងក្រឡេកមកមើលជីវិតឯកជនរបស់តារាសម្តែងស្រីរូបនេះវិញ ឃើញបច្ចុប្បន្ន អ្នកនាង គឹម លីហ្សា មិនសូវបង្ហាញមុខនៅក្នុងវិស័យសិល្បៈញឹកញាប់ដូចមុននោះទេ គេសង្គេតឃើញថាអ្នកនាង កំពុងតែមានការមមារញឹកខ្លាំង នៅក្នុងមុខរបរ រកសុីផ្ទាល់ខ្លួនរបស់អ្នកនាង ផងដែរ ។ 

ជាមួយគ្នានេះដែរ ទោះបីជាមុខជំនួញរបស់អ្នកនាង កំពុងតែមានការមមារ ញឹកខ្លាំងក៏ពិតមែន តែអ្នកនាង គឹម លីហ្សា គឺមិនបានភ្លេចនោះរឿងថែរក្សាសម្រស់នោះទេ អាចចាត់ទុកថាសម្រស់គឺជារឿងចាំបាច់មួយ ដែលមិនអាចខ្វះបានសម្រាប់នាង ក៏ដូចជានារីៗផ្សេងៗទៀតអញ្ចឹងដែរ ។ 

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ អ្នកនាង គឹម លីហ្សា បានធ្វើឲ្យអ្នកគាំទ្ររបស់នាង បានមានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីអ្នកនាងបានទៅ កែសម្ផស្ស ដើមទ្រូងបន្ថែម ដើម្បីឲ្យសម្រស់ដើមទ្រូងរបស់នាង មើលទៅធំមូលក្លំទ្រលុកទ្រលន់ទាក់ទាញហើយកាន់តែមានភាពទាក់ទាញជាងមុន ។

ក្រោយឃើញតារាសម្តែង​ កូន២ខាងលើនេះបង្អួតសម្រស់ដើមទ្រូងថ្មី ធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នាថា  ៖ ស្អាតប្លែកបង , អ្នកខ្លះទៀតថា ស្អាតណាស់បង លីហ្សា , មើលលែងចង់ស្គាល់ថាជា គឹម លីហ្សា ទៅហើយ ព្រោះប្លែកខ្លាំងពេក ,  អ្នកខ្លះទៀតសួរថា តើបងធ្វើដើមទ្រូង អស់ប៉ុន្មាន ជួយប្រាប់ខ្ញុំផង ខ្ញុំចង់ទៅធ្វើដែរ និងនៅមាន ខមមិន ជាច្រើនទៀត ដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕