ម៉ូលីកា កំពុងទទួលការ រិះគន់ ដូចទឹកបាក់ទំនប់ ក្រោយប្រើពាក្យថា សឿ សុធារ៉ា ជាមនុស្ស
ស៊ីហៀង
-

មេតុងទីន ដ៏ល្បីឈ្មោះ ស្រុកខ្មែរ អ្នក នាង ម៉ូលីកា បានកំពុងតែមានការរិះគន់យ៉ាងខ្លាំង ក្រោយនាងបានប្រើពាកសម្តីមិនសមរម្យ បែបប្រមាថមើលងាយ ទៅដល់តារាសម្តែងជើងចាស់ អ្នកនាង សឿ សុធារ៉ា ផងដែរ ។ 

យ៉ាងណាមិញដូចដែលប្រិយមិត្តបានដឹងហើយថាពេលនេះតារាសម្តែង សឿ​ សុធារ៉ា កំពុងតែមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីតារាស្រីរូបនេះ បានធ្លាក់ខ្លួនជំពាក់បំណុលគេ វាន់ក ដោយសារតែការលេង តុងទីន ។ 

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែគួរឲ្យអាណិត តារាសម្តែង សឿ សុធារ៉ា នោះគឺ ពេលនេះនាងមានតែសម្បកខ្លួនតែប៉ុណ្ណោះ ស្វាមីទើបតែលែងលះ ម្តាយក៏ទើបតែទទួលមរណភាព ចំពេលដែលនាងធ្លាក់ខ្លួន សូម្បីតែលុយធ្វើបុណ្យម្តាយក៏មិនមានគ្រប់គ្រាន់នោះដែរ ។ 

ដោយសារតែបញ្ហាទាំងអស់នេះហើយបានធ្វើឲ្យអ្នកនាង សឿ សុធារ៉ា មានការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង​​ ហើយថ្មីៗនេះអ្នកនាងធ្លាប់បានបង្ហើបប្រាប់មហាជនថា នាងមានបញ្ហាខួរក្បាល ជាច្រើនឆ្នាំមកហើយ និយាយស្តីមិនដូចមុនទេ ហើយរាល់ថ្ងៃ កំពុងតែលេបថ្នាំ សសៃប្រសាទ ជាប់ជាប្រចាំផងដែរ ។ 

ដោយឡែកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅកាលពីពេលថ្មីៗនេះ អ្នកនាង ម៉ូលីកា ដែលត្រូវបានគេដឹងថា ជាមេតុងទីន ដ៏ធំនៅស្រុកខ្មែរនោះ បានចេញមកប្រើពាក្យសម្តី បែបអសីលធម៍ ទៅកាន់អ្នកនាង សឿ សុធារ៉ា បែបនេះថា ៖ 

ពេលនេះ អ្នកនាង សឿ សុធារ៉ា ជាមនុស្ស ឆ្គួតបាត់ហើយ ចង់និយាយ ចឹងហា ខ្ញុំនៅរកបាន ខ្ញុំអត់ទាន់ឆ្គួតទេ អញ្ចឹងខ្ញុំនៅសងអ្នកទាំងអស់គ្នា មនុស្សធម្មតា នៅរកលុយបាន ចុះមនុស្ស ឆ្គួត រកលុយបានអត់ ឥឡូវ ខ្ញុំសូមនិយាយ ប៉ុនណ្ណឹង ព្រោះអត់មានអ្នកណាប្រកាន់គាត់នោះទេ ព្រោះគាត់ឆ្គួត  ។ 

-ក្រោយឃើញ ម៉ូលីកា ប្រើសម្តីបែបនេះទៅកាន់ អ្នកនាង សឿ សុធារ៉ា ហើយ ភ្លាមនោះក៏ឃើញមានការ រិះគន់ពីសំណាក់មហាជន ដូចទឹកបាក់ទំនប់ទៅកាន់ ម៉ូលីកា ដូច្នេះថា ៖ 

-ខ្ងុំឈឺចិត្តជំនួស ដែរមកថាអោយគេ ចឹង អាណិត បង ធារ៉ាណាស់ អាក្រកល្អគាត់នៅតែគាត់

-បងធារ៉ា ទោះបី សតិអារម្មណ៍គាត់មិននឹងន៎តែគាត់នៅមានក្រមសីលិ៍ធម៍និយាយដឹងខុសត្រូវ ជាងអ្នកថាអោយគាត់ឆ្កួត ទៀតបង

-ដាក់ទៅចេ មនុស្សស្អី និយាយស្តីអន់ជាងមនុស្សអន់សតិទៅទៀត

-សឿង សុធារ៉ា គាត់ឆ្កួតឡប់ជា នៅមានអ្នកអាណិតស្រលាញ់តែចែនោះវិញ ស្រម៉ៃមិនចេញ វត្តក៏បដិសេដមិនទទួលដែរ

-មែនតើបង ញុមអត់ដែរឃើញមនុស្សអីសំម្ដីដូចចែនឹងទេ មានមុខមាត់ក្នុងសង្គមនឹងគេដែរ តែធ្វើអោយឈ្មោះខ្លួនឯងស្អុយដូចទឹកលូចឹង. ទោះបងមិនហែកគាត់ ក៏គេដឹងដែរថាមនុស្សដូចគាត់កំពុងតែឆ្កួត

-ជួបអីដោះហ្នឹងទៅ ហេតុអីចាំនិយាយមើលងាយគ្នា វាសនាមនុស្សមើលមិនឃើញទេ មានកុំអាលអ ក្ររ កុំអាលភ័យ និងនៅមាន ពាក្យខមមិន រិះគន់ជាច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់