ផ្ទុះការចាប់អារម្មណ៍ ! កូនស្រី តារាសម្តែង សឿ សុធារ៉ា នៅក្មេងមែនពិត តែចេះលេង ហ្គីតតា ចេះច្រៀង និងមានសម្លេងពិរោះខ្លាំងណាស់ មិនចាញ់ ឪពុករបស់គេឡើយ (មានវិដេអូ)
ស៊ីហៀង
-

ខណៈពេលនេះមានមានមហាជនជាច្រើនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិដេអូមួយឃ្លីប របស់កូនស្រីតារាសម្តែង សឿ សុធារ៉ា ក្រោយក្មេងស្រីរូបនេះអាចលេង ហ្គីតតា ផងច្រៀងផងបានយ៉ាងល្អ មិនចាញ់ឪពុករបស់គេនោះ។ 

យ៉ាងណាមិញអ្នកនាង សឿ សុធារ៉ា គឺជាអតីតភរិយារបស់តារាចម្រៀង លោក សាពូន មីដាដា អ្នកទាំងពីរបានរៀបការសាងគ្រួសារ ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែទោះជាយ៉ាងណាគេក៏ដឹងដែរថា នៅក្នុងឆ្នាំ២០២២ នេះអ្នកទាំងពីរបានប្រកាសលែងលះគ្នាហើយ ដោយបន្យល់ទុកចំណងដៃកូនប្រុស ស្រីចំនួន ២ នាក់ផងដែរ ។ 

ដោយឡែកបើយើងក្រឡេកមកមើល ទេពកោសល្យរបស់កូនស្រីច្បងតារាសម្តែងអ្នកនាង សឿ សុធារ៉ា វិញពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ក្មេងស្រីម្នាក់នេះ ថ្វីត្បិតតែខ្លួននៅក្មេងមែនពិត តែនាងមានដុងសិល្បៈ​តាំងពីកំណើត កាត់តាមឪពុកម្តាយរបស់នាងតែម្តង ។ 

ហើយថ្មីៗនេះដែរគេបានឃើញវិដេអូមួយឃ្លីប ដែលអ្នកនាង សឿ សុធារ៉ា បានអង្គុយច្រៀងលេងជាមួយនិងកូនស្រីរបស់ខ្លួន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កូនស្រីរបស់តារាសម្តែងរូបនេះ អាចលេង ហ្គីតតា ឲ្យម្តាយច្រៀងបានយ៉ាងល្អ មិនចាញ់ឪពុករបស់គេនោះទេ មិនត្រឹមតែប៉ុណ្ណោះ ក្មេងស្រីម្នាក់នេះថែមទាំងលើកយកបទចម្រៀងរបស់ ឪពុកខ្លួនមួយបទដែលមានចំណងជើងថា « ដើម្បីអ្វីទៅអូន » មកច្រៀងផង និងលេងដេញ ហ្គីតតា ផង ដែលស្តាប់មើលទៅគឺពិតជាពិរោះខ្លាំងណាស់ ៕

ក្រោយបានឃើញ កូនស្រីរបស់តារាសម្តែង សឿ សុធារ៉ា បញ្ចេញទេពកោសល្យ ដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើនបានលាន់មាត់ថា ៖ 

-សូមម្ចាស់ផលិតកម្មមេត្តាជួយអោយកូនគាត់បានច្រៀងដើម្បីមានថវិកាជួយម្តាយនឹងអោយម្តាយជាពីជំងឺដើម្បីអោយគាត់បានរកលុយទិញផ្ទះអោយកូនបាននៅស្រួលក្មួយមានសម្ថភាពអាចលេងហ្គីតាបានច្រៀងក៏ពិរោះសូមជួយគាត់ផង

-មើលម្តងណាក៏ទឹកភ្នែកអាណិតទាំងម្តាយទាំងកូន

-មួយស្រីពិតជាមានសមត្ថភាពដូចឪពុករបស់ក្មួយអញ្ចឹង ពូសង្ឃឹមថាថ្ងៃណាមួយក្មួយស្រីនិងក្លាយជាតារាចម្រៀង។

-ក្មេងម្នាក់នឹងគួអោយស្រលាញ់ណាស់ក្មួយគួតែមានវាសនាល្អជាងនេះជួនពអោយក្មួយជួបសំណាងល្អ និងនៅមានខមមិនជាច្រើនទៀត ដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕