ទឹកចិត្តល្អណាស់ ! តារាសម្តែង អ្នកនាង សូ ដានីតា ប្រកាសអហោសិកម្មលុយជាង ១ ម៉ឺនដុល្លារ ឱ្យកូនបំណុលម្នាក់ ដែលបានទទួលមរណភាពទាំងវ័យក្មេងដោយសារតែ
ស៊ីហៀង
-

តារាសម្ដែង សូ ដានីតា បានធ្វើឱ្យមហាជននៅលើបណ្ដាញសង្គមកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ នេះ អ្នកនាងបានបង្ហោះសារ លើកលែងបំណុល ឱ្យកូនបំណុលរបស់នាងម្នាក់ដែលបានបញ្ចប់ជីវិតខ្លួនឯង ដោយសារតែមានបញ្ហាផ្លូវចិត្ត។

យ៉ាងណាមិញក្រោយពេលកូនបំណុលម្នាក់បាន ធ្វើការបញ្ចប់ជីវិតខ្លួនឯងធ្វើឲ្យតារាចម្រៀង អ្នកនាង សូដា នីតា ពិតជាមានការស្លុត ចិត្តយ៉ាងខ្លាំង និងថែមទាំងបានពោលពាក្យបែបនេះថា ៖ « លុយចំនួន 12331$ បងអហោសកម្មអោយអូន ! បើជាតិក្រោយមានពិតសូមអោយប្អូនចេះគិតឲ្យវែង ជាងអាយុ ព្រះប្រោសមិនរួចទេ អារត្ន័ អើយ សូមប្អូនទៅកាន់សុគិតិភព » ។​

គួរបញ្ជាក់ផងដែរថានារីដែលបានគិតខ្លីរូបនេះមានឈ្មោះថា ម៉ែន សិរីរ័ត្ន មានអាយុ ៣០ ឆ្នាំ ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ដោយនៅកាលពី វេលាម៉ោង ១០ ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ គេបានឃើញនារី រូបនេះបានធ្វើ អត្ត ឃា ត ខ្លួនឯងដោយ លេ បថ្នាំ រួច ច ងក ប ញ្ច ប់ ជីវិត នៅនឹង កាំជណ្តើរផ្ទះរបស់ខ្លួន ។

ចំពោះមូលហេតុដែលធ្វើឲ្យនារីរូបនេះ សម្រេចចិត្តឈានដល់ការបញ្ចប់ជីវិតខ្លួនឯងបែបនេះត្រូវបាន សាច់ញាតិទម្លាយថា ដោយសារ នាងមាន វិបត្តិនៅក្នុងគ្រួសារ និងមានបញ្ហា ហិរញ្ញវត្ថុ ។

ទន្ទឹមនិងនេះដែរ ក្រោយឃើញតារាសម្តែង អ្នកនាង សូដានីតា មានទឹកចិត្តទូលាយបែបនេះហើយ ធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានពោលពាក្យកោតសរសើរ ពីទឹកចិត្តរបស់នាងមិនដាច់ពីមាត់នោះ រហូតមានអ្នកខ្លះបានពោលពាក្យបែបនេះថា ៖

-អរគុណទឹកចិត្តមួយនេះណាស់បង

-បងស្រីមានទឹកចិត្តល្អណាស់

-បង​ដូចច្រេីនករណីណាស់​ ដល់ចឹងអានិតបង​ ទូលអំរែកម្នាក់អែង​ បុណ្យកុសលចិត្តមេត្តារបស់បងនិងនាំបងជួបតែមនុស្សល្អ​ សេចក្តីសុខ​ ព្រះតាមថែរក្សា

-ប្អូនស្រីជាមនុស្សល្អណាស់ ឃេីញជួយអាសារគេរហូត

-បងពិតជាចិត្តល្អមែនចោលលុយម្តងៗរាប់មុឺនដុល្លាប្អូនរកមួយជីវិតទៀតមិនបានផង

-ល្អណាស់ អហោសកម្មអោយគ្នា បានបុណ្យណាស់បង

-ស្រស់ៗពេកហើយបងស្រណោះគាត់ដែរនិង បងអើយមិនគួរគាត់គិតខ្លីចឹងសោះ

-អាណិតទាំង២អាណិតបងនឹងអាណិតគាត់ ។ 

និងនៅមានពាក្យខមមិនជាច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕