ទីភ្នាក់ងារចារកម្ម របស់ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) និយាយថាកូនដំបូង របស់លោក គីម ជុងអ៊ុន មិនមែនជាកូនស្រី ដូចដែលលោកគីម កំពុងបង្ហាញឱ្យមហាជន មានការចាប់អារម្មណ៍នោះឡើយ ។ នេះបើយោងដំណឹងដែលដកស្រង់ដោយកាសែត The Korea Times ពីទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង លោកYoo Sang-beom ដែលសមាជិកនៃគណបក្សអំណាចប្រជាជនកូរ៉េខាងជើងដែលកំពុងកាន់អំណាច បានថ្លែងថាកូនដំបូងរបស់មេដឹកនាំផ្ដាច់ការរូបនេះ គឺជា កូនប្រុស មិនមែនកូនស្រីនោះឡើយ
ប្រធានចារកម្មកូរ៉េខាងត្បូង រូបនេះនិយាយថា ទោះបីជាមានការអះអាងដោយភ្នាក់ងារ NIS របស់លោកក៏ដោយ ក៏មិនអាច
ឱ្យភ្នាក់ងារមួយនេះ អាចធ្វើការសន្និដ្ឋាន១០០ភាគរយ អំពីភស្តុតាងលម្អិតថាកូនដំបូងរបស់គាត់ជាកូនប្រុសនោះទេ។ ប៉ុន្តែពួកគេនៅតែមានភាពជឿជាក់ថា កូនទីមួយគឺពិតជាកូនប្រុស ដោយផ្អែកនៅលើការស៊ើបអង្កេតរបស់ភ្នាក់ងាររបស់ខ្លួនដែលទទួលបានមកពីខាងក្រៅ។ លោក Yoo និយាយថាពាក្យចចាមអារ៉ាមដែលថាកូនប្រុសដំបូងរបស់ជុងអ៊ុនមានបញ្ហាផ្លូវចិត្តនិងផ្លូវកាយមិនត្រូវបានគេបញ្ជាក់ទេ ដោយព័ត៌មាននេះកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមទៀត ។
យោងតាមកាសែត The Korea Times បានធ្វើការកត់សម្គាល់ពីការអត្ថាធិប្បាយរបស់ NIS ក៏បានកត់សម្គាល់ផងដែរថា ភ្នាក់ងារមួយនេះ នៅមិនទាន់អាចធ្វើការកំណត់អំពីភេ ទរបស់កូនទីបីរបស់ លោកគីម ជុងអ៊ុន នៅឡើយនោះទេ ដោយបន្ថែមថាមេដឹកនាំរូបនេះមានកូនរហូតដល់ទៅ បីនាក់ ។ កាលពីឆ្នាំមុន មេដឹកនាំកូរ៉េខាងចើង បានធ្វើពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះកូនស្រីខ្លួន ដែលមានឈ្មោះថា ជូ អេ ដែលត្រូវបានមេដឹកនាំផ្ដាច់ការរូបនេះ យកមកបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការចូលរួមបាញ់សាកល្បងម៉ីស៊ីល IBCM ។
យោងតាមកាសែត Korea Times លោក Yoo និយាយថា រាល់ព្រឹត្ដិការណ៍ធំៗ និងការប្រជុំសំខាន់ៗ កុមារី ជូ អេ ត្រូវបានលោកគីម តែងតែយកនាំមករួមអមដំណើរជានិច្ច ដោយនាងមិនបានលោកគីប ឱ្យចូលរៀនក្នុងស្ថាប័នសិក្សាផ្លូវការរបស់រដ្ឋណាមួយទេ ដោយឱ្យនាងរៀននៅផ្ទះ ជាមួយគ្រូដែលឪពុករបស់នាងបានឱ្យមកបង្រៀនតែប៉ុណ្ណោះ។
ជាងនេះកុមារីរូបនោះត្រូវបានគេមើលឃើញថា នាងមានចំណង់ចំណូលចិត្ដនៅក្នុងហែលទឹក ជិះស្គី និងជិះសេះជាខ្លាំង ដោយលោក គីម មានការពេញចិត្តជាពិសេសជាមួយនឹងជំនាញជិះសេះយ៉ាងប៉ិនប្រសព្វរបស់នាង។ ទន្ទឹមនឹងនេះ NIS និយាយថា លោកគីម ដែលជាមេដឹកនាំផ្ដាច់ការរបស់កូរ៉េខាងជើង ក៏បានធ្វើបង្ខំឱ្យអ្នកស្រុកផ្លាស់ប្តូរឈ្មោះរបស់ពួកគេ ដែលមានឈ្មោះដូចនឹងកូនរបស់ខ្លួនឈ្មោះ ជូ អេ( Ju-ae )។
ប្រភព៖ CCN
ប្រែសម្រួល៖ SP