រុស្ស៊ី​​កំពុង​បញ្ជូន​អា វុ ធរបស់​អាមេរិក​មួយ​ចំនួន​ដែល​ខ្លួនចាប់​បាន​ក្នុង​ប្រទេស​អ៊ុយក្រែន​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់ ដើម្បីយកទៅធ្វើការ...
Sophea
-

វ៉ាស៊ីនតោន៖   បើយោងតាមរបាយការសម្ងាត់មួយ បានធ្វើការបង្ហើបថា  ប្រទេសរុស្សីបាននឹងកំពុងចាប់យក អា វុ ធ និងបរិក្ខារយោធា ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងណាតូមួយចំនួនដែលខ្លួនបានធ្វើការរឹបអូសនៅក្នុងសមរភូមិ ស ង្រ្គា មនៃប្រទេសអ៊ុយក្រែន ដោយបានធ្វើការបញ្ចូន អា វុ ធទាំងនោះទៅកាន់ ប្រទេសអ៊ីរ៉ង់ ។  ដោយសហរដ្ឋអាមេរិកជឿជាក់ថា អាវុធដែលធ្វើការរឹបអូសទាំងនោះ នឹងត្រូវបានទីក្រុងតេអេរ៉ង់នឹងព្យាយាមធ្វើការយកទៅកែប្រែបញ្ច្រាសប្រព័ន្ធវិស្វកម្មរបស់ខ្លួន  នេះបើយោងតាមប្រភពបួនដែលដឹងពីបញ្ហានេះបានបញ្ជាក់ប្រាប់សារព័ត៌មាន CNN ។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក អង្គការណាតូ និងមន្ត្រីលោកខាងលិចផ្សេងទៀត បានឃើញករណីជាច្រើននៃកងកម្លាំងរុស្ស៊ីបានរឹបអូសឧបករណ៍ អា វុ ធ ធុនតូចនិងមធ្យមជាច្រើន រួមទាំងប្រព័ន្ធ ប្រឆាំងរថក្រោះ Javelin និងប្រព័ន្ធប្រឆាំងយន្តហោះ Stinger ដែលកងកម្លាំងអ៊ុយក្រែនបង្ខំចិត្ដទុកចោលក្រោយចាញ់សង្រ្គាម។

ប្រភពមួយនោះបាននិយាយថា ក្នុងករណីជាច្រើននោះ រុស្ស៊ីបានបញ្ជូនឧបករណ៍យោធាទាំងនោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីរុះរើ និងវិភាគ ដែលទំនងជាដូច្នេះ យោធាអ៊ីរ៉ង់អាចព្យាយាមបង្កើតអាវុធផ្ទាល់ខ្លួនរបស់ពួកគេ ដែលបានគម្រូមកពីពួកលោកខាងលិច ។ ប្រភពមួយនោះក៏បានបន្ថែមប្រាប់សារព័ត៌មាន CNN បន្ថែមដោយបាននិយាយថា រុស្ស៊ីជឿថាការបន្តផ្តល់អាវុធលោកខាងលិចដែលចាប់បានដល់អ៊ីរ៉ង់នឹងជំរុញឱ្យទីក្រុងតេអេរ៉ង់រក្សាការគាំទ្ររបស់ខ្លួនសម្រាប់ស ង្គ្រា ម របស់រុស្ស៊ីនៅអ៊ុយក្រែន។

នៅក្នុងនោះដែរ គេនៅមិនទាន់ច្បាស់ទេថា តើអ៊ីរ៉ង់អាចសម្រេចនូវការធ្វើការកែច្នៃឡើងវិញដោយជោគជ័យនូវសព្វាវុធរបស់សហរដ្ឋអាមេរិកដែលបានយកនៅអ៊ុយក្រែនឬយ៉ាងណា ប៉ុន្តែទីក្រុងតេអេរ៉ង់ក៏ធ្លាប់បានបង្ហាញឱ្យឃើញនូវជំនាញខ្ពស់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអាវុធដោយផ្អែកលើឧបករណ៍របស់សហរដ្ឋអាមេរិកដែលរុស្ស៊ីរឹបអូសកាលពីអតីតកាលផងដែរ ។

អាវុធសំខាន់មួយនៅក្នុងសារពើភ័ណ្ឌរបស់ប្រទេសអ៊ីរ៉ង់គឺ កាំជ្រួចប្រឆាំងរថក្រោះ Toophan ត្រូវបានកែច្នៃពីកាំជ្រួច BGM-71 TOW របស់អាមេរិកក្នុងទសវត្សរ៍ឆ្នាំ 1970 ។ ជនជាតិអ៊ីរ៉ង់ក៏បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ 2011 របស់ក្រុមហ៊ុន Lockheed Martin RQ-170 “Sentinel” ដោយបានធ្វើកំណែយន្ដហោះគ្មានមនុស្សបើកថ្មី ដែលមានសមត្ថភាពលួចស៊ើបការនៅក្នុងដែនអាកាសអ៊ីស្រាអែលក្នុងឆ្នាំ 2018 មុនពេលត្រូវបានបាញ់ទម្លាក់ ដែលនេះបានបង្ហាញពីលទ្ធភាពនៃការកែប្រែប្រព័ន្ធវិស្វកម្មអាវុធរបស់ទីក្រុងតេអេរ៉ង ដែលបានរឹបអូសពីសហរដ្ឋអាមេរិក។

ប្រភព៖ CCN 

សម្រួលអត្ថបទ៖  SP