ដូចដែលពុកម៉ែបងប្អូនបានជ្រាបហើយថា សឿន ស្រីអូន ដែលបានដែលទៅទទួលសេវាពន្លូតកូន ដោយសារកូនបាត់បង់ជីវិតក្នុងផ្ទៃអាយុ ០៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហែសបណ្តាលអោយដាច់ពោះវៀននោះ គាត់បានទទួលមរណៈភាព កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃ ព្យាយាមអស់ពីសមត្ថភាពហើយ។ ចំណែកសពរបស់ប្អូនស្រី ត្រូវបានគ្រួសារយកមកធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះ ក្នុងភូមិ ពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្ត កំពត ។
យ៉ាងណាមិញអ្វីដែរគួរអោយកាន់តែសង្វេគនោះគឺ ទទួលមរណភាព ស្រីអូន បានបន្សល់ទុកនូវបណ្តាំចុងក្រោយមួយដោយបានប្រាប់ប្តីរបស់នាងដូច្នេះថា ៖ សូមអោយប្ដី មើលថែកូនអោយបានល្អ ខ្ញុំចង់រស់ណាស់ ធ្វើមេចវាសនារបស់ខ្ញុំបានត្រឹមនឹង តែកុំភ្លេចអោយគេរកយុត្តិធម៌អោយខ្ញុំផង ទោះបីខ្ញុំទៅហើយក៏ដោយ។
គួរបញ្ជាក់ផងដែរថា ក្រោយពេល ស្រីអូនផុតដង្ហើម លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងដថា «ប៉ុន្មានថ្ងៃចុងក្រោយនេះ គាត់មានស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយយប់មិញនេះ (ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣) គាត់បានធ្វើទុក្ខក្នុងខ្លួនខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យយើង ក៏បានដាក់ទុយោសប់ដង្ហើមគាត់ដែរ តែហាក់គ្មានសង្ឃឹមសោះ ទើបនៅកំឡុងម៉ោង ៤ទាបភ្លឺថ្ងៃទី១៦ ខែមីនា ក្រុមគ្រួសារគាត់ក៏សូមគ្រូពេទ្យយើងយកគាត់ទៅផ្ទះ។ ដូច្នេះក្រុមគ្រូពេទ្យយើង ក៏បានរួមដំណើរជាមួយអ្នកជំងឺដឹកបញ្ជូន គាត់ទៅផ្ទះតាមការស្នើសុំ។ ពេលដល់ផ្ទះ រៀបចំកន្លែងគាត់សម្រាកហើយ មួយសន្ទុះក្រោយមក គាត់ក៏បានផុតដង្ហើមតែម្ដង» សែនអាសូរគាត់ណាស់ តែក្រុមគ្រូពេទ្យយើងបានប្រឹងប្រែងអស់ពីលទ្ធភាពបច្ចេកទេសហើយ»។
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូដូចតទៅ ៖