ស្ទីលនៃការគ្រប់គ្រងបែបផ្តាច់ការរបស់ Mark Zuckerberg ត្រូវបានធ្វើការចែកចាយនៅពាសពេញបណ្ដាញសង្គមអ៊ីនធើណេត ក្រោយពីសារអ៊ីម៉ែលរបស់ស្ថាបនិក Facebook រូបនេះបានផ្ញើកាលពីជាងមួយទសវត្សរ៍មុនជាមួយនឹងប្រធានបទ "សូមលាលែងពីតំណែង" បន្ទាប់ពីបុគ្គលិករបស់គាត់ម្នាក់បានធ្វើឱ្យមានការបែកធ្លាយព័ត៌មានរបស់ក្រុមហ៊ុនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។
អ៊ីមែលកាលពីឆ្នាំ 2010 របស់ Zuckerberg ទៅកាន់បុគ្គលិក Facebook ដែលត្រូវបានបង្ហោះនៅក្នុងសប្តាហ៍ដោយគណនី Twitter មួយដែលមានឈ្មោះថា "Internal Tech Emails" - ក៏បានធ្វើការបង្ហោះពីការបែកធ្លាយវីដេអូ នៃការប្រជុំផ្ទៃក្នុងរបស់ក្រុមហ៊ុន អំពីផែនការអនាគតរបស់បណ្តាញសង្គម ដែលសកម្មភាពនៃវីដេអូ មួយនោះ មិនសមរម្យនិងមិនគប្បីចំពោះបុគ្គលិករបស់ខ្លួន" ។ មិនតែប៉ុណ្ណោះ សារអ៊ីម៉ែលដែលបង្ហោះនោះមានអ្នកចូលមើលរហូតដល់ទៅ 3លានដង។
ដោយនៅក្នុងសារនោះMark Zuckerberg បានរៀបរាប់ថា “អ្នកជាច្រើន បានឃើញនិងដឹងមកហើយអំពីរឿងទស្សនាវដ្ដី TechCrunch ដែលបានធ្វើការសរសេរដោយអ្នកកាសែត លោក Michael Arrington ដោយបានធ្វើការចុះផ្សាយពីការ ដែលយើងកំពុងបង្កើតទូរស័ព្ទដៃ មិនមែនជាទូរស័ព្ទដៃតែមួយនោះទេ ដោយយើងបានធ្វើការពិភាក្សាគ្នាអំពីអនាគតវែងឆ្ងាយអំពីបង្កើតវិធីធ្វើឱ្យធ្វើឲ្យទូរសព្ទ និងកម្មវិធីទាំងអស់កាន់តែមានទូលំទូលាយនៅក្នងបណ្ដាញសង្គមរបស់យើង។” ក្រោយពីការប្រជុំផែនការផ្ទៃក្នុងនេះលេចធ្លាយជាសាធារណះបានធ្វើឱ្យ Zuckerberg មានការខឹងសម្បារជាខ្លាំង ដោយបានហៅទង្វើរបស់បុគ្គលិកនោះថាជាការក្បត់ "។
ដែលនៅក្នុងនោះស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក Mark Zuckerberg ដែលកាលនោះមានអាយុ ត្រឹមតែ២៥ឆ្នាំ បានធ្វើការគម្រាមគំហែងដល់បុគ្គលិកដែលធ្វើឱ្យបែកធ្លាយព័ត៌មាន ដោយបានគម្រាមថា "ប្រសិនបើអ្នកមិនលាលែងពីតំណែងទេ យើងនឹងទម្លាយថាអ្នកគឺជានរណាជាក់ជាមិនខានដែលធ្វើឱ្យបែកធ្លាយនូវព័ត៌មានមួយនោះ "។
លោក Mark Zuckerberg ដែលថ្មីៗនេះបានបញ្ឈប់ បុគ្គលិករាប់ពាន់នាក់នៅ ក្រុមហ៊ុន Meta ដើម្បីធ្វើការកាត់បន្ថយការចំនាយ និងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ក៏បានធ្វើការរំលឹកនិងលើកឡើងអំពីបុគ្គលិករបស់គាត់ដែលបែកធ្លាយព័ត៌មានទៅកាន់សារព័ត៌មាននៅក្នុងអ៊ីមែលឆ្នាំ 2010 ដោយបានបន្ថែមថា រឿងនោះវាមិនគួរធ្វើការចែកចាយទៅកាន់បុគ្គលណាម្នាក់នៅខាងក្រៅក្រុមហ៊ុននោះឡើយ ។
នៅក្នងសាររបស់លោក Mark Zuckerberg បានសរសេរថា "ខ្ញុំត្រូវចំណាយពេលផ្ទាល់ខ្លួនជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីធ្វើការដោះស្រាយនូវភាពរញ៉ៃរញ៉ៃដែលបានកើតមានឡើង" ។ "សូម្បីតែឥឡូវនេះ យើងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ជាមួយក្រុមហ៊ុនដទៃទៀតដែលជាដៃគូររបស់យើង ព្រោះឥឡូវនេះពួកគេគិតថាយើងជាដៃគូប្រកួតប្រជែង" ។
ខណៈពេលដែលលោកបានធ្វើការសន្យាថានឹងធ្វើការដោះស្រាយនូវបញ្ហានៃការលេចធ្លាយព័ត៌មានផ្ទៃក្នុងដល់សារព័ត៌មាន លោក Zuckerberg បានសរសេរនៅក្នុងប្រយោគបន្ទាប់ថា "យើងជាក្រុមហ៊ុនដែលលើកកម្ពស់ភាពបើកចំហ និងតម្លាភាព ទាំងនៅក្នុងពិភពលោកទាំងមូល និងនៅទីនេះនៅក្នុង Facebook" ។លោកបានសរសេរថា "ប៉ុន្តែតម្លៃនៃវប្បធម៌បើកចំហគឺថាយើងទាំងអស់គ្នាត្រូវតែការពារព័ត៌មានសម្ងាត់ ដោយត្រូវបានចែកចាយតែនៅក្នុងផ្ទៃក្នុងតែប៉ុណ្ណោះ " ។
ក្នុងឆ្នាំ 2016 អតីតបុគ្គលិក Facebook ដែលត្រូវបានបណ្តេញចេញពីតំណែងប្រតិបត្តិគណនីរបស់គាត់បានសរសេរសៀវភៅមួយដោយចោទប្រកាន់ថា Zuckerberg គ្រប់គ្រងក្រុមហ៊ុនដោយកណ្តាប់ដៃដែក។
អ្នកនិពន្ធលោក Antonio Garcia Martinez បានប្រដូចក្រុមហ៊ុនទៅនឹងការគោរពមួយ ហើយបាននិយាយថា រចនាប័ទ្មភាពជាអ្នកដឹកនាំរបស់ Zuckerberg គឺស្រដៀងទៅនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
Martinez ក៏បានសរសេរនៅក្នុង "Chaos Monkeys: Obscene Fortune and Random Failure in Silicon Valley" ថាបុគ្គលិកស្រីនៅ Facebook ត្រូវបានប្រាប់ពីរបៀបស្លៀកពាក់ ហើយថាពួកគេត្រូវជៀសវាងការស្លៀកសំពត់ដែលចាត់ទុកថាខ្លីពេក ក្រែងពួកគេ "រំខាន" ដល់អ្នកដទៃ។
ប្រភព៖ NYpost