ចេញពីផឹកអត់ស្រួលខ្លួន ចូលទៅកាសខ្យល់អោយស្រួលខ្លួន មួយភ្លែតបាត់លុយ ៨០០ ដុល្លារ...​(មានវីដេអូ)
សីហា
-

បុរសម្នាក់នេះពីកន្លែងផឹកសុី រួចអស់ស្រួលខ្លួនក៏បានជិះម៉ូតូចូលទៅកន្លែងម៉ាស្សាកោសជប់ បន្ទាប់ពីម៉ាស្សាហើយ ក៏បានជិះម៉ូតូចេញពីកន្លែង ម៉ាស្សា ទៅបាត់ តាំងពីម៉ោង ៧ យប់ រហូតដល់ ម៉ោង ១២ យប់ ទើបត្រលប់មកវិញ ប្រាប់ថា លុយ ៨០០ ដុល្លា ត្រូវបានប្តូរទៅជា លុយសែន ៨០០ ដុល្លា ។

យ៉ាងណាមិញបុរសម្នាក់នេះបានបន្ថែមទៀតថា លុយខ្លួនមានចំនួន ៨០០ ដុល្លារ ជាលុយពិត ហើយត្រូវបានអ្នកនៅកន្លែងម៉ាស្សា លួចប្តូរដាក់លុយសែន ចំនួន ៨០០ ដុល្លារ ជំនួស ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅកាលពីវេលាម៉ោង ១២និង១០ នាទី រំលងអធ្រាត ឈានចូល ថ្ងៃទី ២៣ មីនា ២០២៣ នៅហាង ម៉ាសស្សាមួយមួយកន្លែង តាមបណ្ដោយ ផ្លូវ៣៧១ កែងផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកស្រីស្អាតដែរជាអ្នកម៉ាស្សាវិញ ក្រោយឃើញគេចោទប្រកាន់បែបនេះហើយ នាងបានឆ្លើយតបវិញដោយអះអាងថា បុរសនោះ កាន់កាបូប និងទូរស័ព្ទ ជាប់រហូត តើអោយគាត់យករបស់ភ្ញៀវ យ៉ាងម៉េច ..?

ក្រោយជជែកវែកញ៉ែក យកត្រូវរាងខ្លួនភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានចុះទៅធ្វើការ អន្តរាគមន៍ ដោយបាននាំបុរសម្នាក់អះអាងថាខ្លួន ជាជនរងគ្រោះ និងនារីម៉ាស្សា ទៅធ្វើការ សួរនាំផងដែរ ។

តោះចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖