ប្រទេសវៀតណា៖ តុលាការនៅទីក្រុងហូជីមិញ (HCMC) បានកាត់ទោសដាក់ពន្ធនាគារដល់មនុស្ស ៨ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរ ក្រ លៀ ន ដែលបានបញ្ជូនជនជាតិវៀតណាម ៣៧ នាក់មកកម្ពុជាដោយធ្វើការបោកបញ្ឆោតប្រជាជនវៀតណាមទាំងនោះឱ្យធ្វើការបរិច្ចាគសរីរាង្គ និងការប្រើប្រាស់ប្រើប្រាស់អំពើ ហិ ង្សា ទៅលើជនរងគ្រោះទាំងនោះ ។
ជនជាប់ចោទម្នាក់ៗក្នុងចំនោមជនជាប់ចោទទាំងប្រាំបីនាក់បានទទួលការជាប់ ពន្ធ នា គា រ ពី 10 ទៅ 16 ឆ្នាំសម្រាប់ការចោទប្រកាន់ពីបទ "ជួញដូរផ្នែករាងកាយមនុស្ស" ។ ពួកគេទាំងអស់បានធ្វើការជាឈ្មួញកណ្តាលសម្រាប់ការនាំមនុស្សចេញ ក្នុងការជួញ ដូរ ក្រ លៀ ន ដែលនេះជាចំនួនដ៏ធំបំផុតមិនធ្លាប់មានដែលប៉ូលិសវៀតណាម បានរកឃើញ ។
មេឈ្មួញកណ្ដាលដែលជស្ដ្រីឈ្មោះ Ton Nu Thi Huyen អាយុ 46 ឆ្នាំបានស្លាប់ដោយសារជំងឺខ្សោយតម្រងនោមអំឡុងពេលស៊ើបអង្កេត។ យោងតាមសាលក្រមក្នុងឆ្នាំ 2009 Huyen បានទៅប្រទេសចិនដើម្បីធ្វើការប្តូរ ក្រ លៀ ន ខុសច្បាប់ ហើយនាងបានជួបបុរសម្នាក់ឈ្មោះ Dao Thanh Nhan ។ នៅឆ្នាំ ២០១៦ នាងបានមកប្រទេសកម្ពុជាដើម្បីជួបលោក Nhan ហើយគាត់បានណែនាំនាងឱ្យស្គាល់វេជ្ជបណ្ឌិតជនជាតិសិង្ហបុរីដែលកំពុងធ្វើការនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ។
គ្រូពេទ្យនោះបានប្រាប់នាង Huyen ឱ្យស្វែងរកមនុស្សដែលចង់ ល ក់ ក្រ លៀ ន របស់ពួកគេ ហើយនាំពួកគេមកប្រទេសកម្ពុជាដើម្បីធ្វើការវះ កា ត់។ បន្ទាប់មក Huyen បានត្រឡប់ទៅប្រទេសវៀតណាមវិញ ដោយបានធ្វើការទាក់ទងជាមួយមេខ្លោងម្នាក់ទៀតដែលមានឈ្មោះថា Viet ក្នុងការនាំយកមនុស្សណាដែលចង់ធ្វើការលក់ ក្រ លៀ ន ដោយក្នុងនោះប្រាក់ដែលបានមកពីការលក់សេរីរាង្គនោះ អ្នកស្រី Huyen ទទួលបាន 70 លានដុង (2,973 ដុល្លារអាមេរិក) ដែលក្នុងនោះនាងបានចែករំលែក 15-25 លានដុងជាមួយឈ្មួញម្នាក់ទៀត ឈ្មោះ Viet ដោយក្រលៀនដែលបានមកនោះនឹងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យធំៗក្នុងទីក្រុងហូជីមិញ ដើម្បីធ្វើការត្រៀមប្ដូរសម្រាប់អ្នកជំងឺមានលុយដែលត្រូវការ ។
ក្រោយពីធ្វើការពិនិត្យសុខភាពមនុស្សដែលចង់លក់សេរីរាង្គនៅក្នុងប្រទេសវៀតណាមរួច ជនទាំងនោះត្រូវបានគេបញ្ចូនមកទីក្រុងភ្នំពេញ ដើម្បីធ្វើការវះ កា ត់ ជាមួយវេជ្ជបណ្ឌិតដែលមកពីសិង្ហបុរី ក្រោយពីធ្វើការលក់ សេរី រាង្គរបស់ខ្លួនជនទាំងនោះត្រូវបានដាក់ឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជារយះពេល 12ថ្ងៃ ដោយទទួលបានលុយពី 200ដល់210លានដុង។ ក្នុងចំណោមអ្នកដែលត្រូវបានបញ្ជូនមកប្រទេសកម្ពុជា មាន ២០ នាក់បានលក់ ក្រ លៀ ន របស់ពួកគេដោយជោគជ័យ
អាជ្ញាធរវៀតណាមបានស្នើឲ្យសមភាគីរបស់ខ្លួននៅកម្ពុជាជួយតាមដានវេជ្ជបណ្ឌិតសិង្ហបុរី និងលោក Dao Thanh Nhan។
ជនជាប់ចោទទាំងប្រាំបីនាក់បានប្រាប់គណៈវិនិច្ឆ័យថាពួកគេដឹងពីឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្ត ប៉ុន្តែពួកគេបានចាត់ទុកថាទង្វើរបស់ពួកគេសុចរិតនូវអ្វីដែលពួកគេបានធ្វើដោយហេតុផលថាពួកគេទាំងអស់សុទ្ធតែស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុលំបាក ហើយត្រូវលក់ក្រលៀនរបស់ពួកគេដើម្បីរកប្រាក់។
Soruces: VNEpress