ក្រោយពីផលិតកម្មថោន បានធ្វើការបញ្ចេញនូវបទចម្រៀងមួយបទដែលមានចំណងជើងថា ស្រឡាញ់ស្រីចាស់សម្បូរលុយចាយ ដែលច្រៀងដោយអ្នកនាង យក់ ថិតរដ្ឋា ។ ក្រោយពីវីដេអូនោះមិនទាន់ចេញបានប៉ុន្មានម៉ោងផង ស្រាប់តែអ្នកនាងយក់ថិតរដ្ឋា ត្រូវបាបមនុស្សមួយចំនួនធ្វើការសើចចំអក និងធ្វើការពេបជ្រាយ មើល ងា យ ទៅលើរូបរាងរបស់អ្នកស្រី ថាមានភាពធាត់ហួស មិនសាកសមជាអ្នកចម្រៀង ព្រមជាមួយនឹងពាក្យឡកឡឺយជាច្រើនទៀតផងដែរ ។




យ៉ាងណាមិញក្រោយពីប្រពន្ធរបស់ខ្លួនត្រូវបានមនុស្សមួយចំនួនធ្វើការមើលងាយ លោក ឃុំ ប៉ុណ្ណាដែត មិននៅស្ងៀមទ្រាំឱបដៃឈរមើលនោះឡើយ ដោយលោកបានបញ្ចេញសារប្រតិកម្មធ្ងន់ៗទៅកាន់អ្នកទាំងនោះដោយបានធ្វើការសរសេរបង្ហោះនៅលើបណ្ដាញគណនីហ្វេសប៊ុកលោកថា :



គ្រាន់តែភរិយាបស់ខ្ញុំធាត់ តេីគាត់ខុសមែនទេ? ទាំងខ្លួនគាត់ត្រូវចំណាយពេលពីគ្រួសារមួយចូលក្នុងStudio ស្រែកច្រៀង ហេីយមកបង្ហាញខ្លួនអោយគេថាអោយគាត់បែបនេះ សួរថាតេីនៅពីក្រោយការធាត់របស់គាត់មានបញ្ហាអីខ្លះ? បេីអ្នកមេីលភរិយាមិនចូលភ្នែកអ្នកអាចអូសរំលងបាន យល់ទេ? ភរិយាខ្ញុំគាត់លក់សំលេង មិនលក់ខ្លួនទេ លក់សម្រស់ទេ ប្រយត្ន័បាបអាប្អូនស្រី ពេលមានប្តី និងមានកូនស្រីភាគច្រេីនគឺប្តូររូបរាងជាធម្មតា ប្អូនមិនចូលចិត្តតែបងចូលចិត្ត មិត្តភក្រ័ និង Fanគាត់ចូលចិត្ត ចុងក្រោយជូនពរប្អូនសម្រស់នៅស្ថិតស្ថេរជាអមត: ជឿថាបងប្អូនស្រីៗដែល ធាត់គឺគាត់យល់អារម្មណ៏មួយនេះ។







