ភ្ញាក់ផ្អើល ! ឆ្អែតចិត្តពេក អ្នកនាង គីម លីហ្សា ប្រកាសលែងលះគ្នាជាមួយស្វាមី
Sophea
-

អតីតតារាចម្រៀង និងតារាសម្ដែង គីម លីហ្សា ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាងសម្រេចចិត្តរៀបការ សាងសុភមង្គលជាមួយបុរសម្នាក់អាណិកជនរស់នៅប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៤ មួយរយៈចុងក្រោយនេះ ពេលដែលនាងបានមករស់នៅក្នុងទឹកដីប្រទេសកម្ពុជាវិញ គេសង្កេតឃើញថា ជារឿយៗ នាងតែងតែបង្ហោះសារ ត្អូញត្អែរពីជីវិតគូហាក់កំពុងមានភាពរកាំរកូសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកញឹកញាប់ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

យ៉ាងណាមិញអ្វីដែលកាន់តែគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺ នៅកាលពីពេលថ្មីៗនេះ គីម លីហ្សា​ បានប្រកាសចែកផ្លូវគ្នាជាមួយនិងស្វាមីរបស់នាងហើយ ដោយក្នុងនោះនាងបានរៀបរាប់ដូច្នេះថា ​៖ សូមប្រកាសជាផ្លូវការថាខ្ញុំ ជាមួយនិងបុគ្គលឈ្មោះ គីវ វឌ្ឍី មិនមានជាប់ពាក់ព័ន្ទអ្វីនិងគ្នាទៀតនោះទេ ព្រោះខ្ញុំបានលែងលះគ្នារយៈពេលជិត ១ឆ្នាំមកហើយ ហើយអាហារកិច្ចចិញ្ចឹមកូនទាំងពីរ ខ្ញុំជាអ្នកទទួលបន្ទុក ហើយអាហារកិច្ចចិញ្ចឹមកូនខ្ញុំសូមមិនទទួលយក ។ 

ការបង្ហោះរបស់ គីម លីហ្សា កំពុងតែធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ហើយអ្វីដែរគួរឲ្យចាប់អារម្មណ៍នោះ មានមហាជនជាច្រើនបានសម្តែងក្រីអាណិតអាសូរយ៉ាងខ្លាំង ទៅដល់កូនៗរបស់ អ្នកនាង គីម លីហ្សា ដែរមកត្រូវក្លាយជាក្មេងកំព្រារ ទាំងវ័យក្មេង ៕