ឯកឧត្តម ព្រាប កុល និងសមាជិក Corporate Connections Cambodia ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋវ័យចំណាស់ និងដែលមានជីវភាពខ្វះខាត ចំនួន៣៦
សីហា
-

កាលពីថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទទួលភារ:កិច្ចជួយរដ្ឋាភិបាលលើកិច្ចការវិនិយោគបរទេស និងកំណែទម្រង់អភិបាលកិច្ច បានចុះចែកអំណោយសប្បុរសធម៌ដែលឧបត្ថម្ភដោយបងប្អូនពាណិជ្ជករជាមិត្តភក្តិ និងសមាជិក Corporate Connections Cambodia និងដោយរូបលោកផ្ទាល់ ជូនដល់ប្រជាពលរដ្ឋវ័យចំណាស់ និងដែលមានជីវភាពខ្វះខាត ចំនួន៣៦គ្រួសារនៅឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវដែលម្នាក់ៗទទួលបានថវិកា៦ម៉ឺនរៀល អង្ករ២០គីឡូ មី១កេស គ្រឿងបរិភោគ និងទឹកសុទ្ធ។

ឯកឧត្តមព្រាប កុល បានមានប្រសាសន៍ថានេះជាការចូលរួមធ្វើទានបន្តិចបន្តួចជូនដល់លោកតា លោកយាយចាស់ជរាដែលមានជីវភាពខ្វះខាតនៅទីជនបទ ក្នុងស្មារតីនៃការគិតគូ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្លាំងស្របតាមគំរូ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា លោក ព្រាប កុល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រី្តនៃកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ៕