ដំណឹងសោកសៅ ! នាវាមុជទឹក សម្រាប់ដំណើរទេសចរណ៍ទៅមើលខ្មោចកប៉ាល់ទីតានិកនៅក្នុងបាតសមុទ្រអាត្លង់ទិក បានបាត់ខ្លួនអស់ ៣ ថ្ងៃហើយ
Sophea
-

ទីតានិចគឺជានាវាធ្វើដំណើរផ្លូវឆ្ងាយមួយរបស់ប្រជាជនអង់គ្លេសដែលបានលិចនៅភាគខាងជើងមហាសមុទ្រអាត្លង់ទិកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ បន្ទាប់ពីទង្គិចជាមួយផ្ទាំងទឹកកកអណ្ដែតក្នុងមហាសមុទ្រអំលុងពេលនាវាដឹកអ្នកដំណើរដ៍ធំស្គឹមស្កៃ និង ដ៍ប្រណិតជាងគេនៅក្នុងពិភពលោក ទីតានិចដែលចេញដំណើរលើកដំបូងចេញពីកំពង់ផែសៅហាំតុន ចក្រភពអង់គ្លេស ឆ្ពោះទៅកាន់ទីក្រុងញ្ញូវយ៉ក សហរដ្ឋអាមេរិច។ការប៉ះទង្គិចជាមួយផ្ទាំងទឹកកកអណ្ដែតក្នុងមហាសមុទ្រអាត្លង់ទិចខាងជើងនិង បណ្តាលឱ្យមានជនរងគ្រោះ បាត់បង់ជីវិតរហូតដល់ទៅ ១.៥១៤នាក់ក្នុងចំនោមមនុស្ស២២២៣នាក់។ ទីតានិចបានចាប់ផ្ដើមសាងសង់នៅចន្លោះឆ្នាំ១៩០៩ ដល់ឆ្នាំ១៩១១ ដោយកន្លែងសង់នាវាមួយឈ្មោះ ហាលេននិង វ៉ូល(Harland and Wolff)នៅប៊ាលហ្វាស់(Belfast)។

រយៈពេលជាង ១០០ ឆ្នាំកន្លងទៅនេះបានបន្សល់ទុកនូវការនិយាយខុសៗគ្នាពីមូលហេតុនៃការលិចនាវាទីតានិច មួយនេះ ។ ដោយមានអ្នកខ្លះនិយាយថា មូលហេតុផ្តើមចេញពីការបើកនាវាក្នុងល្បឿនលឿនជ្រុលទើបពុំអាចគេច ផុតពីផ្ទាំងភ្នំទឹកកក ។ រីឯអ្នកខ្លះទៀតនិយាយថា ដោយសារតែនាវានេះប្រើដែកគោលសម្រាប់មិនភ្ជាប់ជញ្ជាំងតួនាវា មានគុណភាពអន់ពេក ទើបក្រោយពេលបុកប៉ះ ផ្ទាំងភ្នំទឹកកកភ្លាមក៏តួនាវាទាំងបែកខ្ចាត់ខ្ចាយអស់ (ល)។

ជាក់ស្តែងអ្វីដែរគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នៅកាលពីពេលថ្មីមានដំណឹងដ៏គួរឲ្យសោកសៅមួយ នេះបើយោងតាមការចុះផ្សាយពីកាសែត The New York times បានអោយដឹងថា ៖« អ្នកដំណើរនៅលើនាវាមុជទឹកដែលបាត់ខ្លួនសុទ្ធតែជាអ្នកមាន និង មហាសេដ្ឋីបានបង់ប្រាក់ចំនួន 250000ដុល្លារសម្រាប់ដំណើរទេសចរណ៍ទៅមើលខ្មោចកប៉ាល់ទីតានិកនៅក្នុងបាតសមុទ្រអាត្លង់ទិកជម្រៅ 3800ម៉ែត្រ វាជាជម្រៅដ៏ជ្រៅ និង ធំខ្លាំងណាស់។ ពួកគាត់បានបាត់ខ្លួនអស់បីថ្ងៃហើយ អ្វីដែលអាក្រក់ជាងនេះទៀតគឺនាវាមុជទឹកមានតែអុកស៊ីសែនគ្រប់គ្រាន់សម្រាប់រយៈពេល 4ថ្ងៃប៉ុណ្ណោះ ហើយនៅសល់តែជាង20ម៉ោងទៀតទេ បើរកមិនឃើញពួកគាត់នឹងផុតដង្ហើម » ។