សឹងតែមិនគួរឲ្យជឿ ! អ្នកដឹកនាំភាពយន្ត Titanic ដ៏ល្បីល្បាញលោក James Cameron បានបង្ហើបថាលោកធ្លាប់ជ្រមុជទឹកទៅមើលខ្មោចកប៉ាល់ Titanic នេះរហូតទៅដល់​ 33 ឯណ្ណោះ
ស៊ីហៀង
-

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាថ្មីៗនេះមានរឿងសោកសៅមួយបានកើតឡើងបន្ទាប់ពីមានមនុស្សចំនួន ៥ នាក់បានបាត់បង់ជីវិតក្នុងដំណើរទេសចរណ៍ទៅមើលខ្មោចកប៉ាល់ទីតានិកនៅក្នុងបាតសមុទ្រអាត្លង់ទិកជម្រៅ 3800ម៉ែត្រ វាជាជម្រៅដ៏ជ្រៅ និង ធំខ្លាំងណាស់។ 

យ៉ាងណាមិញក្រោយកើតមានរឿងដ៏គួរឲ្យរន្ធត់ចិត្តមួយនេះ ស្រាប់តែអ្នកដឹកនាំភាពយន្ត Titanic ដ៏ល្បីល្បាញលោក James Cameron បានបង្ហើបថាលោកបានជ្រមុជទឹកទៅមើលកម្ទេចកប៉ាល់ Titanic នេះរហូតទៅដល់​ 33 ដងឯណោះ! 

លោកមានប្រសាសន៍ថាសោកនាដកម្ម Submersible OceanGate មានលក្ខណៈដូចគ្រោះកប៉ាល់ Titanic ខ្លាំងណាស់ ដោយសារកាពីទែននៅតែរឹងទទឹងបើកកប៉ាល់ Titanic នេះក្នុងល្បឿនលឿនបន្ទាប់ពីដឹងថានឹងមានផ្ទាំងទឹកកកបាំងពីមុខហើយ។

គួរដឹងដែរថា Submersible OceanGate ត្រូវបានអ្នកជំនាញ​ជាច្រើនហាមឃាត់មិនឲ្យចេញដំណើរដោយសារកង្វះខាតនូវសុវត្ថិភាព តែពួកគេនៅតែព្រងើយនឹងការព្រមានទាំងនេះ ជាហេតុបង្កឲ្យមានសោកនាដកម្មកើតឡើងចំពោះមនុស្សប្រាំនាក់ដោយឥតព្រៀងទុកជាថ្មីម្តងទៀត។

សូមបញ្ជាក់ផងដែរថា អ្នក​ដែល​ស្ថិត​នៅ​ក្នុង​នាវា​នោះ​មាន​៖

ទី១- លោក​ហាមីស ហាតឌីង (Hamish Harding) សេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជនជាតិ​អង់គ្លេស​

ទី២- លោក​សា​ហ្សាដា ដាវូត (Shahzada Dawood) ជា​​អ្នក​ជំនួញ​​ជន​ជាតិ​ប៉ាគីស្ថាន​​ រួម​ជា​មួយ​កូន​ប្រុស​អាយុ​១៩​ឆ្នាំ​

ទី៣- លោក​ប៉ូល ហង់រី ណាហ្សូឡេ (Paul-Henri Nargeolet) ជា​អ្នក​ជំនាញ​ខាង​មុជ​ទឹក​ជន​ជាតិ​បារាំង​

ទី៤- លោក​ស្តុក​តុន រ៉ាស់ (Stockton Rush) ជានាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន​អូសេនហ្គេត (OceanGate) ​ដែល​ជា​ម្ចាស់​នាវា​ទីតាន​ផ្ទាល់​តែ​ម្ដង​​​ រួម​ទាំង​មនុស្ស​២​នាក់​ទៀត​៕