លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន ត្រូវគេជឿថា បាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ទម្លាក់យន្តហោះដែលលោកជិះរួមជាមួយក្រុមមេដឹកនាំខ្លះនៃទាហានស៊ីឈ្នួលប្រមាណ ១០ នាក់នៅជិតរដ្ឋធានីម៉ូស្គូ នៅរំលងអធ្រាត្រថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍។
Sokli
-

រុស្ស៊ី៖ យោងតាមប្រភពពត៏មាន BBC បានអោយដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ីបាននិយាយថា ថៅកែក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ (Wagner) លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ក៏ស្ថិតនៅក្នុងបញ្ជីអ្នកដំណើរនៃយន្តហោះដែលបានធ្លាក់និងសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ។

មុននេះ បណ្តាញ Telegram របស់ Wagner-linked Gray Zone បានរាយការណ៍ថា យន្តហោះឯកជនដែលជាកម្មសិទ្ធិរបស់ព្រីហ្គោហ្ស៊ីន វ័យ ៦២ឆ្នាំ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស។

គ្រុប Gray Zone បានបង្ហោះនៅថ្ងៃពុធថា ព្រីហ្គោហ្ស៊ីន បានស្លាប់ "ជាលទ្ធផលនៃសកម្មភាពរបស់ជនក្បត់រុស្ស៊ី"។

ព្រីហ្គោហ្ស៊ីន បានដឹកនាំការបះបោរបរាជ័យប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីកាលថ្ងៃទី២២-២៤ក្នុងខែមិថុនា ដែលបង្កើតការមិនទុកចិត្តពីអាជ្ញាធររដ្ឋរុស្ស៊ី ដឹកនាំដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលជាប់ក្នុងសង្គ្រាមនៅអ៊ុយជិត២ឆ្នាំទៅហើយ។

ឧបទ្ទវហេតុធ្លាក់យន្តហោះនេះកើតបានឡើងនៅថ្ងៃដដែល ដែលឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីលោក Sergei Surovikin ត្រូវបានគេរាយការណ៍ថាត្រូវបានបណ្តេញចេញពីតំណែងជាមេទ័ពអាកាស។

ឧត្តមសេនីយ៍ Surovikin ត្រូវបានគេដឹងថាមានទំនាក់ទំនងល្អជាមួយ លោក ព្រីហ្គោហ្ស៊ីន ហើយមិនត្រូវបានគេឃើញជាសាធារណៈចាប់តាំងពីមានការបះបោរមក។

តាមរយះ BBC ដដែល បានអោយដឹងថា យន្តហោះរបស់លោកព្រីហ្គោហ្ស៊ីន កំពុង ហោះហើរ ពី ទីក្រុង ម៉ូស្គូ ទៅកាន់ ទីក្រុង St Petersburg ដែលជារដ្ឋធានីទី២របស់រុស្ស៊ី ដោយ មាន អ្នកដំណើរ ៧ នាក់ដែលជាថ្នាក់ដឹកនាំសំខាន់របស់ក្រុមទាហានស៊ីឈ្នួល និង នាវិក ៣ នាក់ ។

វាត្រូវបានគេនិយាយថាបានធ្លាក់នៅក្បែរភូមិ Kuzhenkino ក្នុងតំបន់ Tver ប្រហែលពាក់កណ្តាលផ្លូវរវាងទីក្រុងម៉ូស្គូ និងSt Petersburg។

Grey Zone បានឱ្យដឹងថា អ្នកស្រុកក្នុងតំបន់បានឮសំឡេងផ្ទុះ២មុនពេលធ្លាក់ដល់ដី។

ទីភ្នាក់ងារសារព័ត៌មាន Tass បានឱ្យដឹងថា យន្តហោះដែលជាកម្មសិទ្ធិរបស់ Embraer Legacy ដែលជាកម្មសិទ្ធិរបស់ លោក ព្រីហ្គោហ្ស៊ីន បានឆេះនៅពេលធ្លាក់ដល់ដី។

មន្ត្រីអាកាសចរណ៍បាននិយាយថា មេបញ្ជាការជាន់ខ្ពស់របស់វ៉ាកនើ (Wagner) លោក Dmitry Utkin ក៏ស្ថិតក្នុងបញ្ជីអ្នករួមដំណើរនោះដែរ។

ការស៊ើបអង្កេត មួយ ត្រូវបាន បើក ដំណើរការ លើ ការធ្លាក់ នេះ ហើយ សេវា សង្គ្រោះបន្ទាន់ កំពុង ស្វែងរក កន្លែង កើតហេតុ ។

ទីភ្នាក់ងារព័ត៌មានមួយទៀត ឈ្មោះ Interfax បានឱ្យដឹងថា សាកសពទាំង១០នាក់ ត្រូវបានគេរកឃើញ។

Grey Zone បានរាយការណ៍ថាយន្តហោះជំនួញទី២ដែលជាកម្មសិទ្ធិរបស់ ព្រីហ្គោហ្ស៊ីនបានចុះចតដោយសុវត្ថិភាពនៅក្នុងតំបន់ម៉ូស្គូ។