ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយពីទំនាក់ទំនងស្នេហាដ៏ស្អិតរមួតរវាង ហេង វិសាល និង ជា ស្រីនា តែងតែធ្វើឲ្យហ្វេនៗមានចិត្តច្រណែននឹងគូស្នេហ៍មួយនេះយ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីរបើកចំហរទំនាក់ទំនងស្នេហាជាសាធារណៈ។
![](/wp-content/uploads/2023/8/27/media/large/276126/lALPGTAtK4q855PNBUbNBDg_1080_1350.png?1693119134)
ជារឿយៗយើងតែងតែឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមនៅក្នុងបណ្តាញសង្គម ព្រមទាំងដើរតួសម្តែងបែបមនោសញ្ចេតនា ស្និទ្ធស្នាល និងស្នេហារ៉ូមែនទិចបែបយុវវ័យនៅក្នុងរឿងជាច្រើន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថ្មីៗនេះអ្នកទាំងពីរបានចាប់ដៃគ្នាសម្តែងរឿងខ្លីជាមួយនឹងការប្តូររសជាតិថ្មីប្លែកខុសស្រឡះពីរឿងមុនៗ 100° ព្រមទាំងបង្ហាញពីទិដ្ឋភាពសង្គមបច្ចុប្បន្ននៅក្នុងគ្រួសារផងដែរ ហើយសម្រាប់រឿងថ្មីមួយនេះមានចំណងជើងថា «ប្រពន្ធបង ប្តីអូន»។
![](/wp-content/uploads/2023/8/27/media/large/276127/Reno10_5G__Short_Film_Teaser_Countdown_copy.png?1693119141)
សូមទស្សនាសាច់រឿង «ប្រពន្ធបង ប្តីអូន» ទាំងអស់គ្នា ៖
សម្រាប់សាច់រឿងនេះគឺនាំមកជូនដោយ OPPO Reno10 Series 5G ដូចដែលយើងបានដឹងរួចមកហើយថាវាជាស្មាតហ្វូនជំនាញ Portrait ជំនាន់ចុងក្រោយបង្អស់របស់ OPPO ដែលបំពាក់នូវកាមេរ៉ា Telephoto Portrait 32MP ដំបូងបង្អស់នៅលើត្រកូល Reno។ អ្វីដែលកាន់តែពិសេសនៅលើកាមេរ៉ាស្មាតហ្វូនេះវាបានបំពាក់នូវកាមេរ៉ាពង្រីកមុំ 120° Ultra-wide Angle ដែលអាចផ្តិតរូបភាពដោយមិនដាច់ផ្ទៃទេសភាពនិងអាចមើលឃើញពីភាពស្រស់ស្អាតនៅជុំវិញខ្លួនបានយ៉ាងល្អ។ ហើយសម្រាប់អ្នកចូលចិត្តថតវីដេអូ Vlog វីដអូខ្លីៗបង្ហោះក្នុង TikTok ឬ Story ក៏មិនធម្មតាដែរ ដែលលើកនេះ Reno10 Series ជាមួយបច្ចេកវិទ្យាថតរូបកាន់តែច្បាស់ក្នុងកម្រិត 4K ច្បាស់ជាងមុន 4 ដង ជាមួយសេរីភាពក្នុងការកែច្នៃកាន់តែខ្ពស់ ព្រមទាំងមានស្ថេរភាពជាមួយនឹងមុខងារ Ultra Steady Video ទោះស្ថានភាពរង្គើរ ឬដើររលាក់យ៉ាងណាក៏វីដេអូអាចទប់លំនឹងបានដែរ។
![](/wp-content/uploads/2023/8/27/media/large/276128/366808251_671127305042192_4082168652170268401_n_(2).jpg?1693119169)
លើសពីនេះ Reno10 Series 5G ក៏បានបង្កប់នូវបច្ចេកវិទ្យាសាកថ្ម 67W SUPERVOOC សាកថ្មពេញ 100% ក្នុងពេល 47នាទី ។ បន្ថែមពីនេះ Reno10 Series 5G ជាស្មាតហ្វូនជំនាន់ថ្មីដែលធ្វើឲ្យអ្នកកាន់តែស៊ីវីល័យ និងលេចធ្លោគ្រប់កាលៈទេសៈ ជាមួយរចនាបថរូបរាងដ៏ថ្មីស្រឡាង។
![](/wp-content/uploads/2023/8/27/media/large/276129/367696732_672860318202224_6184092065256295702_n_(1).jpg?1693119183)
គួរបញ្ជាក់ផងដែរថា Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 ចាប់ពីឥឡូវនេះនឹងមានការថែមជូនកញ្ចប់កាដូរួមមាន៖ បណ្ណធានា1ឆ្នាំ សេវាថែទាំ និងកាតាបដ៏ស្រស់ស្អាត តម្លៃ$39 ។ ដូចនេះ នៅរង់ចាំអ្វីទៀត?
![](/wp-content/uploads/2023/8/27/media/large/276130/367706380_672366921584897_2998477516516346114_n_(1).jpg?1693119191)