ខេត្តមណ្ឌលគិរី៖ នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះនាវេលាម៉ោង ១១និង០០នាទី នៅត្រង់ចំណុច ភូមិពូឆប ឃ៉ំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅលើដងផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ២០-២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូនិងម៉ូតូ បុកគ្នាក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូងបណ្ដាលអោយជនរងគ្រោះ ដែលជាអ្នកបើកបរម៉ូតូទាំង០២នាក់-ស្លា-ប់-បាត់បង់ជីវិត នៅកន្លែងកើតហេតុ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះទី១ អ្នកបើកបរឈ្មោះ ខែល សូ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នង មុខរបសិស្ស រស់នៅភូមិព្រះ ឃ៉ំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី (ស្លា-ប់-នៅនិងកន្លែងកើតហេតុ)។
បើកបរម៉ូតូម៉ាក yamaha អ៉ិចសិនថើ ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានពាក់មួកសុវត្ថិភាពគ្មានកញ្ចក់ ។ ជនរងគ្រោះទី២ អ្នកបើកបរឈ្មោះ ប៊ុន សាបិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិពូឈួល ឃុំស្រែហុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី (ស្លា-ប់-នៅនិងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក Honda វ៉េវ ពណ៌ក្រហម ស្លាកលេខ មណ្ឌលគិរី ១A៧១-៩៩ គ្មានមួក គ្មានកញ្ចក់។
ដើមហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូអុិចស៊ែនធឺ បើកបរមិនប្រកាន់ស្តាំលឿន ម៉្យាងទៀតផ្លូវកោងទើបបណ្ដាលអោយបុកគ្នាស្លា-ប់បាត់បង់ជីវិត នៅនិងកន្លែកើតហេតុ ទាំងសងខាង។
រីឯម៉ូតូត្រូវបានកម្លាំងជំនាញសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង ធ្វើយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដាក់ដាំ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង រងចាំចាត់ការតាមនីតិវិធីបន្ត ចំណែកឯសាកសពជនរងគ្រោះទាំងពីរ ត្រូវបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី រងចាំបងប្អូនសាច់ញ្ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕