ធ្លាក់ឧទ្ធម្ភាគចក្ររបស់សេវាសន្តិសុខរុស្ស៉ីមួយគ្រឿង និងបានស្លាប់មនុស្សយ៉ាងហោច ៣នាក់
Sokli
-

រុស្សី៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះថាមានករណី ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង របស់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានធ្លាក់នៅកណ្តាលប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ០៣នាក់។ នេះបើយោងតាម ការរាយការណ៍ពីមន្ត្រីក្នុងតំបន់។

អាជ្ញាធរបានគូសបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-8 ដែលជាកម្មសិទ្ធិរបស់សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានធ្លាក់នៅក្នុងតំបន់ Chelyabinsk ហើយយ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត។

យោងតាមរបាយការណ៍ផ្លូវការ ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលឧទ្ធម្ភាគចក្របានចូលរួមក្នុងការហោះហើរហ្វឹកហាត់ ហើយវាបានធ្លាក់ចូលទៅក្នុងតំបន់ព្រៃក្បែរភូមិ Prudny ។

តាមរយះ អភិបាលខេត្ត លោក Aleksei Teksler បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា «យោងតាមព័ត៌មានបឋម មនុស្ស៣នាក់បានស្លាប់» ប៉ុន្តែមិនមានការខូចខាតដល់អគារ ឬបុគ្គលនៅលើដីនោះទេ។