មានលក់ហើយ! OPPO A58 ស្មាតហ្វូនដែលអាចបំពេញរាល់ការកម្សាន្ត ជាមួយតម្លៃត្រឹមតែ $199
សីហា
-

ស្វាគមន៍មកកាន់ស្មាតហ្វូនត្រកូល A Series ម៉ូដែលថ្មី OPPO A58 បានដាក់លក់នៅលើទីផ្សារកម្ពុជាហើយ ជាមួយនឹងតម្លៃត្រឹមតែ $199 ដែលស្មាតហ្វូននេះបំពាក់ជាមួយ អេក្រង់ទម្លុះ FHD+ ភ្លឺច្បាស់ត្រជាក់ភ្នែក | កាមេរ៉ា AI 50MP | RAM 12GB (6GB+6GB) | Speaker Stereo 2 គ្រាប់ សំឡេង 300% ព្រមទាំងលក្ខណៈសម្បត្តិជាច្រើនទៀត។

តើអ្នកធ្លាប់បញ្ហាទាំងនេះពេលប្រើទូរស័ព្ទទេ? 1. អេក្រង់តូចពេកពិបាកមើលវីដេអូនិងលេងហ្គេមមិនសូវជក់ចិត្ត 2. ពន្លឺមិនសូវខ្លាំងមើលមិនសូវច្បាស់នៅក្រោមពន្លឺថ្ងៃ 3. ពណ៌មិនស្រស់ត្រជាក់ភ្នែក។ OPPO A58 បំពាក់មកនូវអេក្រង់ទម្លុះ FHD+ ភ្លឺច្បាស់ត្រជាក់ភ្នែក ល្អបំផុតក្នុងកម្រិតតម្លៃដូចគ្នា ល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់គ្រប់កាលៈទេសៈ និងទាន់សម័យបំផុតជាមួយនឹងទំហំអេក្រង់រហូតដល់ 6.72” ផ្តល់នូវការបង្ហាញកាន់តែទូលាយ ធំស្រួលមើល កម្រិតបង្ហាញ FHD+ កាន់តែច្បាស់ កាន់តែជក់ចិត្តក្នុងការទស្សនា អេក្រង់ទម្លុះកណ្តាលក្នុងកម្រិតលាតរហូតដល់ 91.4% និងជាអេក្រង់ទាន់សម័យបំផុត។

តើអ្នកធ្លាប់ជួបបញ្ហា Speaker បញ្ចេញសម្លេងមិនសូវឮច្បាស់ដែលនាំឲ្យខកខានការទទួលទូរស័ព្ទឬទេ? OPPO A58 បំពាក់ជាមួយ Speaker 2 គ្រាប់ បញ្ចេញសំឡេងបែប Stereo ជាមួយកម្រិតសំឡេង 300% ប្រៀបបាននឹង Speaker ចល័តខ្នាតតូចផ្តល់នូវបទពិសោធសំឡេងដ៏ពេញលេញ កាន់តែរណ្តំ និងធ្ងន់ជាងមុន 40% ប្រៀបទៅនឹងជំនាន់មុនៗ ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ទាស់ចិត្តឡើយក្នុងការលេងហ្គេម ស្តាប់តន្ត្រីកាន់តែជក់ចិត្ត និងនិយាយទូរស័ព្ទកាន់តែឮ។

តើអ្នកធ្លាប់ជួបបញ្ហាទូរស័ព្ទដែលមានល្បឿនដំណើរការទាក់ៗ ឬគាំងទេ? OPPO A58 បង្កប់ RAM 12GB (6GB+6GB) ជាមួយនឹងបន្ទះឈីប MediaTek Helio G85 ដែលជម្រុញឲ្យល្បឿនប្រតិបត្តិការនៅតែរលូន ទោះដំណើរការកម្មវិធីច្រើនក៏មិនមានបញ្ហា ជាមួយអានុភាព RAM សរុបរហូតដល់ 12GB តាមរយៈមុខងារបន្ថែម RAM ។

តើអ្នកចង់ផ្តិតយកការចងចាំជាមួយគុណភាពរូបភាពកាន់តែច្បាស់ឬទេ? OPPO A58 បំពាក់កាមេរ៉ាមេ 50MP បង្ហាញព័ត៌មានកាន់តែលម្អិត រួមជាមួយបច្ចេកវិទ្យាគណនាភិចស៊ែលជួយឲ្យរូបភាពច្បាស់ និងប្រើប្រាស់ទំហំផ្ទុកតិចជាមួយបច្ចេកទេសថត Portrait កាន់តែលេចធ្លោ និងកាត់ព្រាលកាន់តែធម្មជាតិ។

បន្ថែមពីនេះ OPPO A58 បំពាក់នូវកម្លាំងសាកថ្ម 33W SUPERVOOC ជាមួយថាមពលថ្មធំ 5000mAh ដែលអាចទ្រទ្រង់ការប្រើប្រាស់ពេញមួយថ្ងៃ ព្រមទាំងបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃចំហៀង និងការពារភាពរលូន 36 ខែ។ ពិសេសជាងនេះគឺស្ទីលរចនាដ៏ទាក់ទាញ កាន់តែប្រណីត និងស្រស់ស្អាតជាមួយជម្រើស 2 ពណ៌គឺ Glowing Black និង Dazzling Green ។

ទិញ OPPO A58 តម្លៃ $199 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូគាប់ចិត្តរួមមាន ៖ កាបូបស្ពាយចំហៀង, បណ្ណធានា1ឆ្នាំ និងសេវាថែទាំ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេគហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO